Connect with us

តារាជាតិ

រឿងបែកធ្លាយថា រ៉ូស សាងស្នេហ៍ស៊ីជម្រៅជាមួយលោក អេដវីន មិនទាន់ចប់ផង ពេលនេះនាងថាមានគេបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយចង់ធ្វើបាបខ្លួន!

រាជធានីភ្នំពេញ ៖ ក្រោយពេលបែកធ្លាយព័ត៌មានថា រ៉ូស លួចមានទំនាក់ទំនងជាមួយលោក អេដវីន រហូតដល់បានរួមដំណេកជាមួយគ្នា ពេលនេះនៅលើបណ្តាញសង្គមផ្ទុះការវែកញែកគ្នាជាបន្តបន្ទាប់ រហូតធ្វើឲ្យបណ្តាអ្នកលេងហ្វេសប៊ុកចាប់ផ្តើមបញ្ចេញមតិរៀងៗខ្លួនចំពោះបញ្ហាមួយនេះ។

តាមការលើកឡើង របស់អ្នកនាង សុទ្ធ បញ្ចកា ដែលត្រូវបានឲ្យដឹងថានាងជាមួយលោក អេដវីន បានហៅគ្នាប្ដីប្រពន្ធពេញៗមាត់ និងបានរស់នៅជាមួយគ្នាដូចប្ដីប្រពន្ធទូទៅទៅហើយ  ក៏ប៉ុន្តែថ្មីៗនេះអ្នកមេម៉ាយកូនពីរនេះបានបង្ហោះរូបភាពមួយដែលរាងកាយរបស់នាងមានសភាពជាំឈាមដុំៗ ហើយនាងបានបញ្ជាក់ថានេះគឺនាងត្រូវលោក អេដវីន វាយដំមកលើខ្លួន រហូមានរឿងរ៉ាវឈានដល់បែកធ្លាយទំនាក់ទំនងរបស់លោក អេដវីន ជាមួយនឹង រ៉ូស តែម្ដង។

ងាកមកកាន់កញ្ញា រ៉ូស វិញ នាងបានបញ្ជាក់ថានាងយហាក់មិនបានដឹងរឿងអ្វីនោះឡើយ ខណៈនាងថាគណនីហ្វេសប៊ុកនោះគឺជាគណនីហ្វេសប៊ុកក្លែងក្លាយទៅវិញ។ រ៉ូស បានលើកឡើងថា «អ្នកដែលបង្កើតaccount face book ក្លែងក្លាយធ្វើបាបខ្ញុំសូមចាំទទួលយកកម្មពារទៅ មិចសប្បាយចិត្តម៉ែនដែលបានធ្វើបាបខ្ញុំបង្ខូចកិត្តិយសខ្ញុំ ហេតុអ្វីមនុស្សយើងកើតមកឈ្នានីសគ្នាធ្វើអុី? ហេតុអ្វីមិនខ្លាចបុណ្យបាបសោះ?ខ្ញុំនៅតែខ្ញុំសោះហើយខ្ញុំក៍មិនដែលប៉ះពាល់រឺបង្ខូចកិត្តិយសអ្នកណាម្នាក់ឡើយហេតុអ្វីក៍មានតែមនុស្សចាំធ្វើបាបខ្ញុំ?»៕

Advertisement