Connect with us

កសិកម្ម

បច្ចកទេសដាំធុរេន ទទួលបានទិន្នផលខ្ពស់

ធុរេន ជាដំណាំហូបផ្លែដែលមានពូជច្រើនប្រភេទខុសៗគ្នា ពូជខ្លះមាននៅក្នុងស្រុក នឹងពូជខ្លះទៀតត្រូវបាននាំចូលពីក្រៅប្រទេស ដើម្បីយកមកបង្កបង្កើនផលសម្រាប់បំពេញតម្រូវក្នុងទីផ្សារជាប្រចាំថ្ងៃ។ សព្វថ្ងៃ ធុរេនត្រូវបានគេសង្កេតឃើញថា ហាក់បីដូចជាមានសន្ទុះទីផ្សារខ្ពស់មិនថាក្នុងប្រទេស និងក្រៅប្រទេស ដោយហេតុនេះហើយ ការដាំធុរេនមានការកើនឡើងជាលំដាប់។

 ប៉ុន្តែទន្ទឹម នឹងនេះដែរបើសិនជាការដាំដុះ មិនមានបច្ចេកទេសត្រឹមត្រូវ នោះទិន្នផលវាក៏មិនបានសំរេចដូចបំណង ថែមទាំងខាតបង់ពេលវេលា និងថវិកា។ ដូចច្នេះក្នុងថ្ងៃនេះដែរយើងនិងប្រាប់ពីបច្ចេកទេសនៃការដាំធុរេនដើម្បីឆាប់បានផល ដូចខាងក្រោម៖

  ១/-ការជ្រើសរើសដីសំរាប់ដំណាំធូរេន
ធុរេនជារុក្ខជាតិ នៅតំបន់ត្រូពិច ។

  ក-ទីតាំងដាំដំណាំ
-ត្រូវឋិតនៅតំបន់ខ្ពង់រាប មានរយះកំពស់ចាប់ពី៧៥ម៉ែត្រ រហូតដល់១០០០ម៉ែត្រ។
-ជាប្រភេទដីមិនលិចទឹក និង មិនដក់ទឹក
-ជាប្រភេទដីក្រហម ម៉តល្អ (គុណភាពដីល្អផុតលេខសំរាប់ដំណាំនេះ)
-ជាប្រភេទដី ខ្លាញ់ក្តាម និងច្រោះទឹកខ្លាំង (ដីកំពង់សោម តាមផ្លូវជាតិលេខ4)
-ជាប្រភេទដីខ្មៅលើ និង ក្រហមក្រោម
-ធុរេន ត្រូវការ pHស្មើ ៥,៥ ទៅ ៦,៥
-របបសំនើមច្រើន នៅទីតាំងដាំ
ខេត្តដែលអាចដាំដំណាំធុរេនបាន មាន កំពត ស្ទឹងត្រែង កំពង់សោម រតនះគីរី កំពង់ចាម ពោធសាត់ សៀមរាប បាត់ដំបង ប៉ៃលិន មណ្ឌលគីរី ព្រវិហារ …..។ល។

  ខ-របៀបដាំដុះ
ការរៀបចំដីដាំ
-ភ្ជួរដី ឲ្យផុស ចំនួន ២ដង
-បាចកំបោរសរីរាង្គ ចំនួន ១គីឡូក្រាម លើដី 100ម៉ែត្រ
– រាស់ដីស្មើ ផ្អាប់ទុករយះពេល ១៥ ទៅ ៣០ ថ្ងៃ (អស់សកម្មភាព)
-បោះតំរុយ សំរាប់ដាំ ចន្លោះពីដើម មួយ ទៅមួយ ៥ទៅ៨ម៉ែត្រពីគ្នា
-ការជីករណ្តៅដាំ ទំហំ ១ម៉ែត្រ គុណ១ម៉ែត្រ ជំរៅ ១ម៉ែត្រ ឬ បួនតឹក បួនជ្រុង ជំរៅ ៤តឹក
– វាស់ pHដី នៅបាតរណ្តៅ បើមិនសមស្រប ត្រូវបាចកំបោរ១ខាំក្នុង១រណ្តៅ
-ដាក់កាកសំណល់សរីរាង្គម៉ត់ ឲ្យពេញរណ្តៅ ហើយ បាញ់ ជីធម្មជាតិ ឲ្យជោគ ។
រៀងរាល់ ៥ថ្ងៃ ត្រូវជ្រោយមួយដង ហើយត្រូវជ្រោយយ៉ាងតិច ៥ដងដែរ។
-រៀបចំប្រព័ន្ធស្រោចស្រព្វ ឲ្យបានល្អ

   ២/-របៀបដាក់ជីនិងថែបំប៉ន

   ក-ការដាក់ជីគោក
– ត្រូវដាក់ជីគ្រាប់ចំនួន ៦ គីឡូក្រាមក្នុងមួយដើម សំរាប់១ឆ្នាំ
-ត្រូវដាក់ចំនួន ៩ ដង ក្នុង១ឆ្នាំ
-ត្រូវដាក់ រដូវ វស្សា ពេលបេះផ្លែអស់ ចំពោះស្រុកមេមត់ គឺ នៅខែ៧ត្រូវដាក់រៀងរាល់ខែ ចាប់ពី ខែ 10 (អស់ទឹកភ្លៀង) មួយខែគឺបាចលើ កំផែង ០,៥ ទៅ ២ គីឡូក្រាម រហូតដល់ធុរេន ជិតកាត់។
១-នៅខែតុលា ចំនួន ០.៥គីឡូក្រាម
២-នៅខែវិច្ឆិកា ចំនួន ០.៥គីឡូក្រាម
៣-នៅខែធ្នូ ចំនួន ០.៥គីឡូក្រាម
៤-នៅខែមករា ចំនួន ០.៥គីឡូក្រាម
៥-នៅខែកុម្ភះ ចំនួន ០.៥គីឡូក្រាម
៦-នៅខែមីនា ចំនួន ០.៥គីឡូក្រាម
៧-នៅខែមេសា ចំនួន ០.៥គីឡូក្រាម
៨-នៅខែឧសភា ចំនួន ០.៥គីឡូក្រាម
៩-នៅខែមិថុនា ចំនួន ០.៥គីឡូក្រាម

  ខ- វិធីដាក់ជីគ្រាប់
 +ការដាក់លើកទី1:
ការដាក់ជី ត្រូវ ជីកចរតាមសំយ៉ាបមែក (ច្បាប់) ជំរៅ ២តឹក ទំហំ២តឹក ហើយ បាចនៅក្នុងម្លប់ កំពែង ចំនួន ៣ខាំទៀត ។ ឬ ជីក ចំនួន ៤រណ្តៅ គំលាតពីគល់ ១ម៉ែត្រ ហើយ ក្នុង ១រណ្តៅ ត្រូវដាក់ ចំនួន ០,៥ ទៅ ០,៧ គីឡូក្រាម ។
 +ការដាក់លើកទី2:
គឺនៅរដូវអស់ទឹកភ្លៀង ចាប់ពីខែ១០រហូតដល់ខែ៥ រៀងរាល់ ១ខែ ត្រូវដាក់ ០,៥ គីឡូក្រាម ដោយបាចលើម្លប់កំផែងចំពោះធូរ៉េន ៤ទៅ៥ឆ្នាំ។​ ហាមជាន់លើដីម្លប់កំផែង ឬកាប់ដីម្លប់កំផែងបណ្តាឲ្យដាច់ឬស និងបាញ់ថ្នាំស្មៅ បណ្តាឲ្យងាប់ឬសស្បៃ ជ្រុះផ្កាផ្លែងាប់ដើម។

  ៣/-ការថែទាំ
ស្រោចទឹក
បោចស្មៅ
គ្របរងដាំ
ពូនគល់
តាក់តែងមែក
ធ្វើរណ្តៅដាក់ជី
បេះផ្លែចោលខ្លះពេលផ្លែឆ្នាំដំបូង។

សង្ឃឹមថា បងប្អូននិងអនុវត្តន៏តាមបច្ចេកទេសដូច​ខាងលើ ពីព្រោះវិធីនេះ នឹងផ្ដល់ភោគផលជាទីគាប់ចិត្ត ៕

Advertisement