ព័ត៌មានជាតិ
អ្នកជំងឺកូវីដ១៩ម្នាក់ទៅ ហាងលក់សំលៀកបំពាក់Zendo នៅសង្កាត់ទួលទំពូង!

រាជធានីភ្នំពេញ ៖ នាថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២១ នេះអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩បានចេញសេចក្ដីប្រកាស និងអំពាវនាវទៅដល់ប្រជាពលឲ្យសូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ
ហាងលក់សម្លៀកបំពាក់ Zendo សាខាទួលទំពូង ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១៥៥ កែងផ្លូវលេខ៤៥៤ សង្កាត់ទួលទំពូង1 ខណ្ឌចំការមន នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ៨៖២០ ដល់ម៉ោង ៨៖៤០ ខណៈ មូលហេតុនោះព្រោះមានអ្នកជំងឺកូវីដ១៩ បានចូលទៅទីតាំងខាងលើនេះ។
អាជ្ញាធរក៏បានបន្ថែមថាដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕
