Connect with us

ព័ត៌មានជាតិ

មិនមែនលេងសើចទេ! ស្ថានីយ៍ប្រេងឥន្ធនៈ កាល់តិច សាខាបឹងត្របែក មានអ្នកឆ្លងវីដ១៩ សរុបចំនួន ​២ នាក់ហើយ!!

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២១ នេះអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! សូមអំពាវនាវដល់ ប្រជាពលរដ្ឋ​ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកនៅ ស្ថានីយ៍ប្រេងឥន្ធនៈ កាល់តិច សាខាបឹងត្របែក ដែលមានទីតាំងស្ថិតនៅ ផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន​ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២១។

ចំពោះមូលហេតុដោយសារតែមានអ្នកជំងឺកូវីដ១៩​​ គឺជាបុគ្គលិកធ្វើការ នៅទីតាំងខាងលើនេះ។ សូមបញ្ជាក់ថា ទីតាំងនេះ មានអ្នកឆ្លង កូវីដ១៩ សរុបចំនួន ​២ នាក់ហើយ!!

ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

Advertisement