Connect with us

ព័ត៌មានអន្តរជាតិ

គ្មានលុយទិញថ្នាំបំប៉នសុខភាពអាប្អូនតូច ដាច់ចិត្តលួចគេតែពីរប្រអប់ ឥលូវជាប់ទោសបាត់

វៀតណាម៖ ជនសង្ស័យម្នាក់ត្រូវបាន ប៉ូលីសស្រុក Bao Thang ខេត្ត Lao Cai ឃាត់ខ្លួន និងឃុំជាបណ្ដោះអាសន្នក្រោយពីបុរសរូបនេះបានធ្វើសកម្មភាពលួចថ្នាំប៉ូវប្រដាប់ភេទ ហើយរត់គេចខ្លួន ។

ជនសង្ស័យមានឈ្មោះ Pan Ong Lo អាយុ ៣១ ឆ្នាំ ជាអ្នករស់នៅក្នុងស្រុក Bao Thang ខេត្ត Lao Cai ។

ប៉ូលីសស្រុក Bao Thang បានឲ្យដឹងថា មុនពេលចាប់ខ្លួនជនសង្ស័យបានបញ្ជាទិញថ្នាំបំប៉នសុខភាពប្រ.ដាប់.ភេទចំនួន ២ប្រអប់ ដោយសារតែគាត់មានបញ្ហាលើប្រ.ដាប់.ភេទខ្សោយ ហើយក្នុង២ប្រអប់នេះមានតម្លៃ ១ លានដុង (៤៣ ដុល្លារ) ។

ក្រោយមក អ្នកដឹកជញ្ជូនក៏បានដឹកឥវ៉ាន់ដែលជនសង្ស័យរូបនេះបញ្ជាទិញ មកតាមទីតាំងដែលគេបានណាត់ជួប។ ប៉ុន្តែគ្រាន់តែ បានថ្នាំដល់ដៃភ្លាម ជនសង្ស័យក៏បានរត់គេចខ្លួន បាត់ស្រមោលតែម្ដង ។​

យ៉ាងណាមិញ ក្រោយពេលចាប់ខ្លួនបាន ជនសង្ស័យបានសារភាពថា ខ្លួនពិតជាមានចេតនាលួចថ្នាំបំប៉នប្រ.ដាប់.ភេទ ពិតប្រាកដមែន ដោយធ្វើដូច្នេះព្រោះតែ ប្រ.ដាប់.ភេទ ខ្សោយ និងពុំមានលុយគ្រប់គ្រាន់សម្រាប់ទិញ ៕

Advertisement