Connect with us

តារាជាតិ

រ៉ូស ថាបើគូស្នេហ៍ អេដវីន នៅតែបន្តចោទខ្លួនដោយគ្មានភ័ស្តុតាងទៀត នាងនឹងទៅលោតទឹកជាមិនខាន!

រាជធានីភ្នំពេញ ៖ រឿងរ៉ាវទំនាស់ស្នេហារវាងតារាសម្តែងលោក អេដវីន ជាមួយនឹងអ្នកនាង សុទ្ធ បញ្ចកា ហាក់បាននឹងកំពុងតែផ្ទុះឡើងបីដូចជាភ្នំភ្លើង ខណៈខាងស្រីបានបង្ហាញភ័ស្តុតាងមួយចំនួននិងបញ្ជាក់ថាលោក អេដវីន បានលួចក្បត់ចិត្តខ្លួនតាំងពីឆ្នាំ២០២០មកម៉្លេះ ខណៈនាងថែមទាំងបានទម្លាយឆាតអាថ៌កំបាំងរបស់កញ្ញា អេណារ៉ូស ជាមួយនឹង អេដវីន ដែលបង្កឲ្យមហាជនអ្នកលេងបណ្តាញសង្គមហាក់មានការភ្ញាក់ផ្អើលជាខ្លាំងផងដែរ។

ងាកមកកាន់កញ្ញា អេណារ៉ូស វិញ ក្រោយពេលទទួលរងនូវព័ត៌មានអាស្រូវថាខ្លួនមានទំនាក់ទំនងស្នេហាស៊ីជម្រៅជាមួយតារាសម្តែង អេដវីន នាងហាក់មិនព្រមទទួលយកការលើកឡើងរបស់អ្នកនាង សុទ្ធ បញ្ចកា នោះឡើយ ខណៈនាងបានច្រានចោលរាល់ភ័ស្តុតាងដែលបានបង្ហាញនៅលើបណ្តាញសង្គមដែលចោទប្រកាន់មកលើខ្លួន។

កញ្ញា ​អេណារ៉ូស បានបង្ហោះសារនៅលើបណ្តាញសង្គមគណនីហ្វេសប៊ុកផ្ទាលើខ្លួនថា «បើនៅតែចោទខ្ញុំដោយគ្មានភ័ស្តតាងទៀតខ្ញុំនឹងលោតទឹកកុំមកញ៉េញៃក្នុងជីវិតខ្ញុំ អ្នកឯងឈ្លោះគ្នាតែ២នាក់អ្នកឯងទៅកុំមកពាក់ព័ន្ធកុ្នងជីវិតខ្ញុំព្រោះខ្ញុំក៏មានគូររបស់ខ្ញុំដែរ ធុញណាស់!»៕

Advertisement