Connect with us

ព័ត៌មានជាតិ

ត្រឹមតែខេត្តព្រៃវែងមួយប៉ុណ្ណោះ រកឃើញអ្នកឆ្លងកូវីដ១៩សរុបរហូតដល់ទៅ ១,០៦៧នាក់ហើយ!

ខេត្តព្រៃវែង ៖ គិតត្រឹមថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២១ នេះរដ្ឋបាលខេត្តព្រៃវែងបានប្រកាសថារកឃើញអ្នកឆ្លងកូវីដ១៩សរុបរហូតដល់ទៅ ១,០៦៧នាក់ខណៈរកឃើញអ្នកឆ្លងថ្មីមានចំនួន ៥៥នាក់ទៀត ដែលនេះជាករណីឆ្លងក្នុងសហគមន៍ព្រឹត្តការណ៍ ២០កុម្ភៈ ២០២១។

យ៉ាងណាមិញអាជ្ញាធរខេត្តព្រៃវែងក៏បានអំពាវនាវទៅដល់បណ្តាប្រជាពលរដ្ឋឲ្យបន្ថែមការយកចិត្តទុកដាក់ថែរក្សាសុខភាព និងត្រូវបន្តអនុវត្តវិធានការ ៣កុំនិង៣ការពារ ដើម្បីចៀសឆ្ងាយពីការឆ្លងជំងឺកូវីដ១៩៕

Advertisement