Connect with us

ព័ត៌មានជាតិ

ត្រឹមតែមួយថ្ងៃ ខេត្តតាកែវរកឃើញអ្នកបាត់បង់ជីវិតព្រោះជំងឺកូវីដ១៩ចំនួន ២នាក់!

ខេត្តតាកែវ ៖ នាថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២១ នេះរដ្ឋបាលខេត្តតាកែវបានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីករណីស្លាប់ព្រោះជំងឺកូវីដរបស់បុរសស្រ្តីជនជាតិខ្មែរចំនួន ០២។

ប្រភពដដែលបានបន្ថែមថា បុរសជនជាតិខ្មែរដែលស្លាប់ព្រោះជំងឺកូវីដ១៩នោះមានឈ្មោះ សែម ពៅ អាយុ ៤០ឆ្នាំ មុខរបរ ជាអ្នកលក់ដូរ មានអាសយដ្ឋាននៅភូមិដើមធ្លក ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ ចំណែកស្រ្តីម្នាក់ទៀតដែលស្លាប់ព្រោះជំងឺកូវីដ១៩នោះមានឈ្មោះ ប្រាក់ សារី អាយុ៣០ឆ្នាំ មុខរបរមេផ្ទះ អាសយដ្ឋាននៅភូមិត្រពាំងចំបក់ ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ។

អាជ្ញាធរបានបញ្ជាក់ថា បុរសស្រ្តីជនជាតិខ្មែរខាងលើស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវ ធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវីរុសកូវីដ១៩៕

Advertisement