Connect with us

ចំណេះដឹងទូទៅ

មិនគួររំលង! ដើមពុកមាត់ឆ្មា មានអត្ថប្រយោជន៍ដ៏ច្រើនលើសលប់សម្រាប់សុខភាព!

រាជធានីភ្នំពេញ ៖ ប្រិយមិត្តមួយចំនួនដែលរស់នៅតាមតំបន់ជនបទចុងកាត់មាត់ញកប្រាកដជាបានស្គាល់រួចមកហើយពីរុក្ខជាតិមួយប្រភេទដែលមានឈ្មោះថា ដើមពុកមាត់ឆ្មា ខណៈរុក្ខជាតិមួយនេះពោរពេញទៅដោយអត្ថប្រយោជន៍ដ៏ច្រើនលើសលប់ដែលជនជាតិខ្មែរនិយមប្រើប្រាស់ជាថ្នាំបុរាណសម្រាប់ព្យាបាលជំងឺមួយចំនួន។

ដើមពុកមាត់ឆ្មាមានតួនាទីយ៉ាងសំខាន់ក្នុងការព្យាបាលរោគដូចជា៖

– បន្សាបជាតិអាស៊ីតអ៊ុយរិចក្នុងឈាម (ដែលជាមូលហេតុបណ្ដាលឱ្យរលាកសន្លាក់)
– បន្ថយការលាក និងហើមសន្លាក់
– បន្ថយកំណកកំបោរក្នុងតម្រងនោម (រំលាយគ្រួសក្នុងក្រលៀន) ជួយសម្រួលការបញ្ចេញទឹកនោម
– បន្ថយការជ្រាបចូលជាតិស្ករទៅក្នុងឈាម បង្កើនការប្រើប្រាស់ជាតិស្ករក្នុងសាច់ដុំ (បន្ថយការវិវត្តនៃជំងឺទឹកនោមផ្អែម)
– ព្យាបាលដំបៅក្រពះ និង ពោះវៀន
– បន្ថយការរីករាលដាលនៃជំងឺមហារីកដោះ ខួរឆ្អឹង គ្រាប់ឈាម ពោះវៀនធំ ….ជាដើម
– សម្រួលការងារបេះដូង និង សរសៃឈាម (បន្ថយសម្ពាធឈាម សម្រាប់អ្នកជំងឺលើសឈាម)។

បងប្អូនប្រជាពលរដ្ឋខ្មែរនិយមប្រើដើមពុកមាត់ឆ្មាយកទៅហាលឲ្យស្ងួត រួចយកទៅដាំទឹកផឹកដូចជាការផឹកតែជាប្រចាំ នោះនឹងធឌ្វើឲ្យមានអាយុវែង ថែមទាំងមានសុខភាពល្អថែមទៀតផង៕

Advertisement