ព័ត៌មានជាតិ
ភ្នែកនៅកញ្ចឹងកជាមិនខាន ខណៈអ្នកជំងឺកូវីដ១៩ បានទៅទទួលការព្យាបាល និងពិនិត្យឈាមនៅបន្ទប់ពិគ្រោះ និងព្យាបាលជម្ងឺ ក្រិច ហុង!

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២១ នេះអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩នៅកម្ពុជាបានជម្រាបប្រកាសទៅដល់បណ្តាបងប្អូនប្រជាពលរដ្ឋថា សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ បន្ទប់ពិគ្រោះ និងព្យាបាលជម្ងឺ ក្រិច ហុង ដែលមានទីតាំងស្ថិតនៅផ្សារបុរីពិភពថ្មីឈូកវ៉ា២ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២១ ខណៈមូលហេតុដោយសារអ្នកជំងឺកូវីដ១៩ បានទៅទទួលការព្យាបាល និងពិនិត្យឈាមនៅទីតាំងខាងលើនេះ។
ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕
