Connect with us

ព័ត៌មានជាតិ

មិនដឹងប៉ះពាល់អ្នកណាខ្លះទេ! អ្នកជំងឺកូវីដ១៩ម្នាក់ និងមិត្តភក្តិ នាំគ្នាចូលហាងកាហ្វេ Brown សាខាព្រះនរោត្តម!

រាជធានីភ្នំពេញ ៖ នៅមុននេះបន្តិចអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩បានចេញសេចក្ដីប្រកាសថា សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! សូមអំពាវនាវដល់ ប្រជាពលរដ្ឋ​ ដែលបានទៅ ហាងកាហ្វេ Brown សាខាព្រះនរោត្តម ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​​ នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១២៖២០ ដល់ម៉ោង ១២៖៣០ ចំពោះមូលហេតុ ដោយសារអ្នកជំងឺកូវីដ១៩ និងមិត្តភក្តិ​​ បានទៅចូលទៅកាន់ទីតាំងខាងលើនេះ។

ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕

Advertisement