Connect with us

តារាជាតិ

អុញនោះ! ក្រោយវាយដំច្រំធាក់លើគូស្នេហ៍ខ្លួនពេលនេះ អេដវីន កំពុងរត់គេចខ្លួនក្រោយលេចឮព័ត៌មានថាប៉ូលីសតាមចាប់!

រាជធានីភ្នំពេញ ៖ ជម្លោះគ្រួសារដែលផ្តើមមកពីការប្រច័ណ្ឌរបស់តារាសម្តែង អេដវីន ជាមួយនឹងអ្នកមេម៉ាយរូបស្រស់កូនពីរអ្នកនាង សុទ្ធ បញ្ចកា បានបង្កឲ្យមានភាគីម្ខាងរងរបួសយ៉ាងដំណំ និងថែមទាំងបានបង្ហោះសាររៀបរាប់ពីការឈឺចាប់ជាបន្តបន្ទាប់នៅលើបណ្តាញសង្គមហ្វេសប៊ុក នេះបើតាមប្រភពពីសាមីខ្លួនគឺអ្នកនាង សុទ្ធ បញ្ចកា ផ្ទាល់តែម្ដង។

ក្រោយការបង្ហោះរូបភាពដែល អេដវីន វាយដំច្រំធាក់មកលើខ្លួនជាដំណំ ពេលនេះលេចលឺព័ត៌មានថាប៉ូលិសកំពុងតែតាមចាប់ខ្លួនលោក អេដវីន ខណៈពេលនេះតារាសម្តែងប្រុសរូបនេះក៏កំពុងតែរត់គេចខ្លួនផងដែរ។

បើយោងតាមការលើកឡើងរបស់លោក ផែង វណ្ណៈ បានបញ្ជាក់ថា លោក អេដវីន កំពុងតែរត់គេចខ្លួនពីការតាមចាប់របស់សមត្ថកិច្ច ខណៈក្រសួងកិច្ចការនារីក៏កំពុងតែធ្វើការស្រាវជ្រាវបន្ថែមលើករណីប្រើអំពើហិង្សានេះ ដែលអាចចាត់ចូលថាជាការបទល្មើសមួយដែលបានរំលោភបំពានលើសិទ្ធិស្រ្តីផងដែរ៕

Advertisement