Connect with us

ព័ត៌មានជាតិ

ពុទ្ធោ! ព្រះសង្ឃ និងតាជីយាយជីចំនួន ៣៩ អង្គ/នាក់ រកឃើញឆ្លងកូវីដ១៩នៅក្នុងវត្តស្ទឹងមានជ័យ!

រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២១ នេះក្រុមគ្រូពេទ្យបានធ្វើតេស្តសំណាកទៅលើព្រះសង្ឃ តាជី យាយជី និងនិស្សិតដែល ស្នាក់នៅក្នុងវត្ត ចង្ក្រានតា ព្រហ្ម ហៅ វត្ត ស្ទឹងមានជ័យ និងបានរកឃើញមានអ្នកឆ្លងកូវីដ១៩ចំនួន៣៩អង្គ/នាក់ ក្នុងចំណោមសរុប ៣៧៣ អង្គ/នាក់។

បន្ទាប់ពីមានការធ្វើតេស្ត និងពិនិត្យឃើញមានវិជ្ជមានកូវីដ១៩រួចហើយ ព្រះសង្ឃ រួមទាំងអ្នកពាក់ព័ន្ធចំនួន ៣៦អង្គ/នាក់ នោះត្រូវបានក្រុមគ្រូពេទ្យបានដឹកតាមរថយន្តដើម្បីយកទៅកាន់កន្លែងសម្រាកព្យាបាល ហើយចំពោះព្រះសង្ឃ ក៏ដូចជាអ្នកដទៃទៀតដែលតេស្តសំណា និងមិនរកឃើញវិជ្ជមានកូវីដ១៩ត្រូតម្រូវឲ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃផងដែរ៕

Advertisement