Connect with us

ព័ត៌មានកីឡា

២ប្រកួត ៧គ្រាប់! ប្រេសុីលធ្វើបានល្អក្នងព្រឹត្តិការណ៍ Copa America

ក្រុមសុាំបា ប្រេសុីល បន្តយកឈ្នះប៉េរូ ៤-០ នៃការប្រកួតទី ២របស់ខ្លួននៅក្នុងពូល B នៃព្រឹត្តិការណ៍ Copa America។May be an image of 4 people, people standing, people playing football and outdoors

ក្នុងការប្រកួតនេះខ្សែការពារ Alex Sandro រកបានមួយគ្រាប់មុននៅនាទី ១២ មុនពេលដែលNeymar, Everton Ribeiro និង Richarlison  ធ្វើបានម្នាក់មួយគ្រាប់បន្ថែមទៀតនៅវគ្គទី២។ ឆ្លងកាត់ការប្រកួតក្នងពូល ២ប្រកួតកន្លងមក មិនទាន់មានក្រុមណាអាចទាត់បញ្ចូលទីប្រេសុីលបាននោះទេ។May be an image of 2 people

ប្រេសុីលឈរនៅលេខ ១ ក្នងពូល B មាន ៦ពិន្ទុ។

Advertisement