រាជធានីភ្នំពេញ ៖ នៅមុននេះគណនីហ្វេសប៊ុកផ្លូវការរបស់ក្រុមព្រះសូរិយាបានបង្ហោះថា «ដំណឹងដ៏គួរអោយសោកស្តាយក្រៃលែងដែលក្រុមព្រះសុរិយាបានទទួលព័ត៍មានមកថា លោកព្រឹទ្ធាចារ្យ ម៉ក់ កាណេន ហៅលោកតា សាឡាត់ សិល្បករផ្នែកអាយ៉ៃដ៏ល្បីល្បាញមួយរូបនៃកម្ពុជាបានទទួលមរណភាពនៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ ដោយរោគាពាធ ក្នុងជន្មាយុ៧៤ឆ្នាំនាគេហដ្ឋានរបស់លោក ក្នុងរាជធានីភ្នំពេញ។
នេះជាដំណឹងដ៏សែនសោកស្តាយក្រៃលែងនៃការបាត់បង់ធនធានមនុស្សដ៏សំខាន់មួយរូបទៀតហេីយលេីផ្នែកសិល្បៈអាយ៉ៃ។ លោកព្រឹទ្ធាចារ្យសាឡាត់ បានបំរេីវិស័យសិល្បៈតាំងពីសម័យសង្គមរាស្រ្តនិយម រហូតដល់បច្ចុប្បន្ន។
ក្រុមព្រះសុរិយាទាំងមូលសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធលោកព្រឹទ្ធាចារ្យអញ្ជេីញទៅកាន់សុគតិភាពកុំបីឃ្លាងឃ្លាតឡេីយ»៕
