ព័ត៌មានកីឡា
ចាំទីអោយជម្រើសជាតិ ៥ឆ្នាំ មិនដែលរបូត២គ្រាប់ក្នុងមួយប្រកួតទេ

អ្នកចាំទីរបស់ក្រុមអុីតាលី Donnarumma បង្ហាញខ្លួនអោយក្រុមជម្រើសជាតិឈុតធំចាប់តាំងពីវ័យ ១៧ឆ្នាំ មកដល់បច្ចុប្បន្នវ័យ ២២ឆ្នាំ នៅតែមិនទាន់របូត២គ្រាប់ក្នុងមួយប្រកួតនោះទេ។
Donnarumma ដែលគេគ្រប់គ្នាដំណាលថាអ្នកចាំទី នឹងស្នងដំណែង Buffon បាននាពេលអនាគត។ បច្ចុប្បន្ន Donnarumma បានផ្លាស់ចេញពី AC Milan ទៅចូលរួមជាមួយក្លឹបយក្សនៅលីគបារាំង PSG។
Gianluigi Donnarumma បង្ហាញខ្លួនបាន ២៨ប្រកួតអោយអុីតាលី និង ២១៥ ប្រកួតត្រឹមវ័យតែ ២២ឆ្នាំ៕
ប្រភព: ESPN FC
