ព័ត៌មានជាតិ
ដំណឹងល្អ! មន្ទីរសុខាភិបាលខេត្តកោះកុង ប្រកាសកាលបរិច្ឆេទចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋទូទៅ(ចាប់ពីអាយុ១៨ឆ្នាំឡើងទៅ)!

ខេត្តកោះកុង ៖ នាថ្ងទី ១៨ ខែមិថុនា ឆ្នាំ២០២១ នេះរដ្ឋបាលខេត្តកោះកុង និងមន្ទីរសុខាភិបាលខេត្តបានធ្វើសេចក្ដីជូនដំណឹងទៅដល់បណ្តាប្រជាពលរដ្ឋឱ្យបានជ្រាបថា មន្ទីរសុខាភិបាលខេត្តកោះកុងនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ជូនចំពោះប្រជាពលរដ្ឋទូទៅ (អាយុចាប់ពី១៨ឆ្នាំឡើងទៅ) ចាប់ពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២១ នេះតទៅ ដែលមានទីតាំងដូចខាងក្រោម៖
១. ក្រុងខេមរភូមិន្ទ មានទីតាំងចាក់វ៉ាក់សាំងចំនួន ២កន្លែង៖
ក. សាខាកាកបាទក្រហមខេត្តកោះកុង (ភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង)
ខ. មជ្ឈមណ្ឌល ស៊ូន នឹង (ផ្លូវឆ្មាបាត់ ភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង)។
២. ស្រុកស្រែអំបិល មានទីតាំងចាក់វ៉ាក់សាំងចំនួន ៣កន្លែង៖
ក. សាលាបឋមសិក្សាស្រែអំបិល (ភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង)
ខ. សាលាបឋមសិក្សាជីខលើ (ភូមិជីខ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង)
គ. សាលាបឋមសិក្សាបឹងព្រាវ (ភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង)៕
សូមប្រិយមិត្តអានខ្លឹមសារលម្អិតដូចខាងក្រោម៖
