ការ៉ុត ជាដំណាំផ្តល់ផលជាមើម វាមានរសជាតិផ្អែមឆ្ងាញ់ ដែលប្រជាកសិករនិយមដាំមានទីផ្សាខ្ពស់ក្នុងតម្រូវការជីវភាពប្រចាំថ្ងៃ ការ៉ុតផ្តល់អត្ថប្រយោជន៍ច្រើនចំពោះសុខភាព ជាពិសេសជួយដល់សម្រស់របស់ស្ត្រី ការ៉ុតជួយសម្រួលដល់សុខភាពភ្នែក ការពារស្បែកឱ្យលក្ខណៈស្រស់ស្រាយ ពន្យារភាពចាស់ ដំណើរការនៃប្រព័ន្ធរំលាយអាហារ ជួយបង្កើនសារធាតុដែលចាំបាច់ក្នុងពេលមានរដូវ ការពារការកើតមុន និងថែរក្សាសុខភាពនិងធ្វើឱ្យមានសម្រស់រលើបរលោង។ ខាងក្រោមនេះ ជាវិធីដាំដុះការ៉ុតតាមបែបងាយៗនៅក្នុងផើង
១/.ការរៀបចំដាំដុះ
– ត្រៀមផើងសម្រាប់ដាំដុះ
ដែលមានទំហំធំនិងជ្រៅល្មម ព្រោះរុក្ខជាតិនេះត្រូវការចុះមើម
ដូច្នេះជម្រៅគឺជាកត្តាត្រូវគិតដំបូងគេ យ៉ាងហោចណាស់ផើងគួរមានជម្រៅ
៤០សង់ទីម៉ែត្រ ឬជ្រៅជាងនេះ
– ដីផុសល្អ ដីមានលាយជីកំប៉ុស្ត
ឬដីខ្សាច់ដែលមិនបៀមទឹកយូរ
– គ្រាប់ពូជការ៉ុត
(អាចរកទិញបាននៅហាងលក់គ្រាប់ពូជកសិកម្ម, ត្រូវពិនិត្យមើលការណែនាំរបស់គ្រាប់ពូជ
នៅលើកញ្ចប់)
– ដែកសំណាញ់សម្រាប់គ្របពីលើផើង
២/.ការដាំដុះ ៖
– លាងសម្អាតផើងដំណាំរបស់អ្នកមុននឹងរៀបចំដាំ
ដើម្បីសម្អាតបាក់តេរីចេញពីផើង កុំឱ្យឆ្លងទៅដីដាំដុះ
– ចាក់ដីចូលក្នុងផើង ក្នុងកម្រិតពេញល្មម
– ជីដីសម្រាប់ដាំជាជួរ
ក្នុងជម្រៅប្រមាណពីរថ្នាំងដៃ
– ដាក់គ្រាប់ពូជការ៉ុត តាមជួរទាំងនោះ
រួចលុបដីវិញ
– ដាក់គ្រាប់ពូជការ៉ុត តាមជួរទាំងនោះ
រួចលុបដីវិញ
– ស្រោចទឹកលើ តែកុំជោគជាំពេក
(គួរតែមានដបបាញ់ទឹក ដូចដបស្ព្រៃសម្រាប់បាញ់ពីលើដំណាំ)
– គ្របដែកសំណាញ់ពីលើផើងដំណាំ
ដើម្បីការពារសត្វបំផ្លាញ
– រក្សាទុកផើងនៅកន្លែងដែលអាចទទួលពន្លឺព្រះអាទិត្យគ្រប់គ្រាន់
៣/.ការថែទាំ ៖
– ចាប់ពីថ្ងៃទីពីរទៅ
ត្រូវស្រោចទឹកពីដងក្នុងមួយថ្ងៃ ដើម្បីរក្សាសំណើមដី
ហើយកុំទុករហូតទាល់តែដីស្ងួត ព្រោះកាលណាដីស្ងួត ក្តាំង
នោះនឹងធ្វើឱ្យការ៉ុតពិបាកក្នុងការចុះមើម
– នៅពេលការ៉ុតលូតលាស់ ប្រមាណមួយចង្អុលដៃ
ត្រូវពូនគល់នៅនឹងមើមរបស់វា
– ត្រូវបន្តស្រោចទឹក
ដោយបាញ់ទឹកស្រោចស្រពពីលើស្លឹកសារ៉ុតតែម្តង
– រយៈពេល២ឬ៣ខែ ការ៉ុតនឹងឱ្យផល ។
យើងអាចចំណាំមើលលើពណ៌មើមរបស់ការ៉ុត បើសិនជាការ៉ុតពណ៌ធម្មតា
គួរកុំទាន់ដកអី តែបើមើមការ៉ុតមានពណ៌កាន់តែថ្លាល្អ គួរតែដក
ព្រោះពណ៌ភ្លឺថ្លានេះ បញ្ជាក់ថាការ៉ុតមានរសជាតិផ្អែមឆ្ងាញ់។
ការដាំការ៉ុតធម្មជាតិ នៅក្នុងផើងពិតជាល្អ ហើយចំនេញទាំងពេលវេលា និងថវិការ ជាពិសេសជួយកាត់បន្ថយ ការបរិភោគបន្លែគីមីថែមទៀតផង ៕