Connect with us

ព័ត៌មានជាតិ

ធ្ងន់ក! កូវីដបម្លែងខ្លួននៅឥណ្ឌា ចូលមកដល់ទឹកដីកម្ពុជាហើយ តាមរយៈពលករខ្មែរ២នាក់ មកពីប្រទេសថៃកាលពី៥ថ្ងៃមុន!

រាជធានីភ្នំពេញ ៖ ខណៈជំងឺកូវីដ១៩នៅកម្ពុជាហាក់មិនទាន់មានការធូរស្បើយ ក៏ដូចជាកាន់តែបន្តរកឃើញអ្នកឆ្លងបន្ថែមស្ថិតនៅខ្ទង់រយដដែលនោះ វាបានក្លាយជាក្ដីកង្វល់ដ៏រ៉ាំរ៉ៃមួយសម្រាប់មនុស្សជាតិកម្ពុជា ស្របពេលដែលសេដ្ឋកិច្ចនានា រួចផ្សំនឹងសាលាបង្រៀនផ្សេងៗក៏កំពុងតែបន្តការបិទដដែល ដែលនេះជាបញ្ហាហានិភ័យដ៏ធំមួយសម្រាប់សង្គមមនុស្សជាតិទាំងមូល។

ជាមួយគ្នានេះ ខណៈដែលជំងឺកូវីដ១៩ចាស់មិនទាន់បានផុតរលត់ទៅផង ជំងឺកូវីដ១៩បម្លែងខ្លួនថ្មីដែលមាននៅប្រទេសឥណ្ឌាក៏បានចូលមកដល់ទឹកដីកម្ពុជាដែរទៅហើយ ដែលអាជ្ញាធរបានបញ្ជាក់ថាឆ្លងតាមរយៈពលករខ្មែរ២នាក់ មកពីប្រទេសថៃកាលពី៥ថ្ងៃមុន។

នៅលើគណនីហ្វេសប៊ុករបស់លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ដសៀមរាបបញ្ជាក់ថាពលករខ្មែរ២នាក់ មកពីប្រទេសថៃកាលពី៥ថ្ងៃមុន បានរកឃើញមានផ្ទុកមេរោគកូវីដ-១៩ បំប្លែងខ្លួន ដែលនេះកាន់តែធ្វើឲ្យបន្ថែមការព្រួយបារម្ភកាន់តែខ្លាំងជាងមុនផងដែរ៕

Advertisement