ព័ត៌មានជាតិ
ផ្សារទំនើប Aeon Maxvalu សាខា ខាលែនឌែល ម៉ល ក្លាយជាទីតាំងហានិភ័យ ក្រោយមានអ្នកកើតកូវីដចូលទិញទំនិញ!

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២១ នេះអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩បានបញ្ជាក់ថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ផ្សារទំនើប Aeon Maxvalu សាខា ខាលែនឌែល ម៉ល ដែលមានទីតាំងនៅក្នុងតំបន់បឹងកក់ (Phnom Penh City Center) សង្កាត់ស្រះចក ខណ្ឌដូនពេញ នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១០៖៣០ ដល់ម៉ោង ១០៖៥០ មូលហេតុអ្នកជំងឺកូវីដ១៩ បានចូលទិញនំចំណីនៅទីតាំងខាងលើនេះ។
ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕
