Connect with us

ព័ត៌មានជាតិ

ហានិភ័យ! អាជ្ញាធរសុខាភិបាលកម្ពុជាប្រកាសថារកឃើញវីរុសកូវីដ១៩ បម្លែងខ្លួនថ្មីប្រភេទ B.1.617-2 ចំនួន០៧ករណីលើអ្នកដំណើរចូលមកកម្ពុជា!

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២១ នេះក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា បានរកឃើញវីរុសកូវីដ១៩ បម្លែងខ្លួនថ្មីប្រភេទ B.1.617-2 ចំនួន០៧ករណីលើអ្នកដំណើរចូលមកកម្ពុជា ដែលរកឃើញនៅក្នុងខេត្តបន្ទាយមានជ័យចំនួន ១នាក់, ខេត្តឧត្តរមានជ័យចំនួន ២ឲ០២នាក់, ខេត្តសៀមរាបចំនួន ០២នាក់ និងខេត្តកំពតចំនួន ០២នាក់ផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រោយពេលរកឃើញវីរុសបម្លែងខ្លួនប្រភេទថ្មីនេះរួច អាជ្ញាធរសុខាភិបាលបានអំពាវនាវសូមឲ្យបងប្អូនប្រជាពលរដ្ឋមេត្តាបន្ថែមការយកចិត្តទុកដាក់ថែរក្សាសុខភាព និងត្រូវបន្តអនុវត្តវិធានការសុខាភិបាល និងរាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន៕

Advertisement