Connect with us

តារាជាតិ

ពិតទេនៅពីក្រោយការមានផ្ទៃពោះរបស់ ទេព បូព្រឹក្ស និង ជី ដេវីដ មានរបស់មួយនេះជួយ

ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយពីសំណាក់អ្នកគាំទ្រ ដោយកាលពីម្សិលមិញនេះ តារាចម្រៀង ជី ដេវីដ និងទេព បូព្រឹក្ស បានបង្ហើបថា កំពុងត្រៀមខ្លួនក្លាយជាឪពុកម្ដាយគេហើយ ។

ម្ចាស់បទ «ញីកែងជើង» លោក ជីដេវីដ បានបង្ហោះរូបថត និងសារខ្លីមួយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកជាភាសាអង់គ្លេសថា “Me and my baby” នេះមានន័យថា គូស្នេហ៍របស់លោក គឺ ទេព បូព្រឹក្ស កំពុងតែមានផ្ទៃពោះហើយ ។

តាមរយៈការបង្ហើបនខាងលើនេះដែរ គេទាំងពីរនាក់បានទទួលការសាទរយ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ហើយជាមួយគ្នានោះ ក៏ឃើញមាន Admin ទំព័រហ្វេសប៊ុករបស់ភេសជ្ជៈប៉ូវកម្លាំងស្ទីង បានចូលរួមត្រេកអរសាទរ ដោយសរសេរថា “ស្វីណាស់ admin ច្រណែនឥឡូវហើយ” ។

ជាមួយគ្នានេះ ជាការតបទៅកាន់ Comment ខាងលើ លោក​ ជី ដេវីដ បានសរសេរបែបកំប្លែងថា “ផឹកស្ទីងមានកម្លាំងច្បាំងយកជ័យ” ។ យ៉ាងណាមិញ ចំពោះការនិយាយបែបនេះ គឺគ្រាន់តែជាការលេងសើចប៉ុណ្ណោះ ព្រោះថា លោក ជីដេវីដ គឹជាតារាតំណាងឲ្យភេសជ្ជៈមួយនេះ មួយរយៈធំមកហើយ ៕

Advertisement