Connect with us

ព័ត៌មានជាតិ

គ្រូមហាជ័យ ប្រាប់ពីមូលហេតុ “ហេតុអ្វី បានជាអ្នកចាក់វ៉ាក់សាំងកូវីដហើយ ប៉ុន្តែនៅតែឆ្លង” យល់យ៉ាងណា? (វីដេអូ)

លោកគ្រូវ័យក្មេងហៅ “គ្រូមហាជ័យ” ដែលអះអាងថា មានបារមីពូកែស័ក្ដិសិទ្ធ ឃុំគ្រង កាលពីពេលថ្មីៗនេះ បានរងនូវការរិះគន់ពីសំណាក់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ។

ការរិះគន់នេះ ធ្វើឡើងក្រោយពីលោកគ្រូខាងលើ បាន live វីដេអូនិយាយថា អ្នកចាក់វ៉ាក់សាំងកូវីីដ១៩ ហើយនៅតែអាចឆ្លងដដែល គឺដោយសារមិនមានសីលប្រាំ ក្នុងខ្លួន ។

គ្រូមហាជ័យ បាននិយាយយ៉ាងដូច្នេះថា ៖ «លោកគ្រូចង់ប្រាប់ថា ៥ ឆ្នាំទៀត បន្តិចទៀត កូវីដហ្នឹងនឹងរសាយ បន្តិចម្តងៗ នឹងមានវ៉ាក់សាំង លើកទី ៣អីហ្នឹង មានថ្នាំ លេប គឺវានឹងក្លាយ ជាជំងឺធម្មតា កូនឯងយល់ទេ…! លោកគ្រូប្រមើលមើល និងទំនាយទាយ ឲ្យកូន ទៅតាម បារមីបំភ្លឺប្រាប់ ថា ៥ ឆ្នាំទៀត អ្នកណាកាន់ សិល ៥ គឺរួចផុត បាទ កាន់សិល ៥ហើយ គឺត្រូវពាក់ម៉ាស់ បា.ញ់.អាល់កុល ចាក់ វ៉ាក់សាំងផង…»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រូរូបនេះ ក៏នៅបានបញ្ជាក់ ឲ្យកាន់តែ ហួសចិត្តទៀតថា អ្នកខ្លះចាក់វ៉ាក់សាំង ហើយនៅ តែឆ្លងកូវីដ ទៀត គឺដោយសារ អត់កាន់ សិល៥ រួមបញ្ចូល ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕

Advertisement