Connect with us

តារាជាតិ

សុទ្ធ បញ្ចកា ថា អេដវីន ជាគូស្នេហ៍វាយធ្វើបាបមកលើខ្លួនព្រោះតែក្ដីស្រឡាញ់តែប៉ុណ្ណោះ!

រាជធានីភ្នំពេញ ៖ បញ្ហាជម្លោះទាស់ទែងគ្នាវាងតារាសម្តែងលោក អេដវីន ជាមួយនឹងគូស្នេហ៍ដែលឈានដល់ការវាយដំច្រំធាក់លើរាងកាយនោះបានធ្វើឲ្យមហាជនហាក់មានការភ្ញាក់ផ្អើលជាខ្លាំង ខណៈពេលដែលគ្រប់គ្នាបានឃើញស្នាមជាំលើដងខ្លួនអ្នកមេម៉ាយកូនពីរ សុទ្ធ បញ្ចកា ដែលនាងបានបង្ហោះបើកកកាយរឿងរ៉ាវផ្ទាល់ខ្លួននៅលើបណ្តាញសង្គមហ្វេសប៊ុក។

ជាមួយគ្នានេះផងដែរ ក្រោយមហាជនបានដឹងពីករណីខាងលើនេះរួច ក៏មានព័ត៌មានមួយចំនួនបានលើកឡើងថា ក្រោយពេលធ្វើសកម្មភាពវាយដំរាងកាយលើគូស្នេហ៍ខ្លួនរួច លោក អេដវីន ក៏បានរត់គេចខ្លួនពីការតាមចាប់របស់សមត្ថកិច្ច ខណៈឳពុកបង្កើតរបស់នាង សុទ្ធ បញ្ចកា បានស្នើរសុំឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់ការលើរឿងនេះ និងស្វែងរកយុត្តិធម៌ជូនកូនស្រី។

ក៏ប៉ុន្តែនាពេលថ្មីៗនេះ គូស្នេហ៍តារាសម្តែង អេដវីន គឺនាង សុទ្ធ បញ្ចកា បានចេញមុខមកធ្វើការ Live រៀបរាប់ថាគ្រប់យ៉ាងដែល អេដវីន ធ្វើមកលើនាងព្រោះតែការស្រឡាញ់ខ្លាំង និងការយល់ច្រឡំតែប៉ុណ្ណោះ ខណៈរូបភាព ក៏ដូចជាសារផ្សេងៗដែលនាងធ្លាប់បានបង្ហោះនិងបើកកកាយពីលោក អេដវីន ធ្វើបាបរាងកាយក៏ត្រូវបាននាងលុបចេញពីហ្វេសប៊ុកផ្ទាល់ខ្លួនផងដែរ៕

Advertisement