Connect with us

កសិកម្ម

វិធីងាយៗក្នងការចិញ្ចឹមទាកាប៉ា ឆាប់បានសាច់លក់

ទាកាប៉ា មានការពេញនិយមក្នុងការទទួលទានច្រើន និងមានតម្លៃថ្លៃជាងទាសំពៅ ឬទាកាប​​​ មូលហេតុនេះអ្នកចិញ្ចឹមទាកាប៉ាបានបង្កើនការចិញ្ចឹម ពី១ខេត្តទៅមួយខេត្ត និងពី១តំបន់ទៅ១តំបន់ នេះដោយសារទាកាប៉ាមានរសជាតិឆ្ងាញ់ មានមាឌធំសាច់ច្រើន និងមានតម្រូវការទីផ្សារល្អ។

 ដើម្បីចិញ្ចឹមទាកាប៉ា ឲ្យទទួលបានជោគជ័យ​ ត្រូវទាមទារនូវចំនេះដឹងលើបច្ចេកទេសជំនាញ ជីវសាស្រ្ដទាកាប៉ាត្រឹមត្រូវ និងមានបទពិសោធន៏គ្រប់គ្រាន់ ដូចច្នេះដើម្បីជាគន្លឹះក្នុងការចិញ្ចឹមទាកាប៉ាឲ្យឆាប់ធំ និងទទួលបានទិន្នផលខ្ពស់ យើងនិងបង្រៀននូវបច្ចេកទេសតាមដំណាក់ការនីមួយៗ ដូចខាងក្រោម៖

* ការជ្រើសរើសពូជ៖
– យើងត្រូវជ្រើសរើសពូជនៅក្នុងតំបន់ ដែលមានប្រវត្តិមិនដែលមានផ្ទុកជម្ងឺ មិនត្រូវយកពូជពីតំបន់ផ្សេងដែលអាបណ្តាលឲ្យមានជម្ងឺមកជាមួយ
– រើសយកពូជដែលមានឆ្អឹងធំ និងមាឌធំធ្ងន់ល្អ។

* ការរៀបចំកន្លែងចិញ្ចឹម៖
– ទាកាប៉ាវាមិនសូវលេងត្រាំទឹកច្រើននោះទេ និងកន្លែងដែលទូលាយ
– សម្រាប់កន្លែងចិញ្ចឹមវាត្រូវមានស្រះមួយ សម្រាប់វាលេង និងជួយឲ្យមានអាកាសធាតុ ល្ហើយ និងត្រជាក់
– ត្រូព័ទ្ធសំណាញ់ជុះវិញ និងដាំស្លឹកគ្រៃ ត្រកួន និងបន្លែបៃតងមួយចំនួនទៀត ដើម្បីឲ្យវាចឹកស៊ីជាចំណី និងត្រូវមានដើមឈើធំល្មម ឬសង់រោងសម្រាប់វាជ្រកម្លប់

* ការផ្តលចំណី៖
ចំណីដែលអាចផ្លល់ឲ្យវាស៊ីមានដូចជា៖

-កន្ទក់ លាយជាមួយបន្លែហាន់ផ្សេងៗ និងកាកសំណល់ផ្ទះបាយ

-ហាន់ដើមចេកលាយជាមួយកន្ទក់

-ស្រូវដុះពន្លក ​

-ឲ្យចំណីវាស៊ី៣ដងក្នុងមួយថ្ងៃ ដោយក្នុងម្តងយើងឲ្យចំណីមួយមុខក្នុងចំណោមខាងលើលាយជាមួយអំបិលបន្តិចផង គួបន្ថែមចំណីដែលមានលក់នៅទីផ្សារ និងខ្យង ខ្ចៅ លាស គ្រុំ ដើម្បីឲ្យវាឆាប់ធំធាត់រហ័ស។

* ការថែទាំ៖

-ត្រូវយកផេះ ឬកំបោរសទៅបាចនៅកន្លែងចិញ្ចឹម ក្នុង១អាទិត្យម្តង​ ការចាក់វ៉ាក់សាំងការពារជម្ងឺ

-យកគល់ស្លឹកគ្រៃដំលាយជាមួយទឹកឲ្យវាផឹកការពារជម្ងឺផ្តាសាយ

-បើមានឃើញថាមានទាណាឈឺយើងត្រូវយកវាចេញទៅព្យាបាលដើម្បីកុំឲ្យឆ្លងដល់ទាដ៏ទៃ

-រយៈពេល៦ខែយើងអាចចាប់វាលក់បានដែលទាមួយមានទម្ងន់ប្រមាណ២គីឡូក្រាម ហើយក្នុង១គីឡូលក់បានប្រមាណជាង២០០០០រៀ។

 បច្ចេកទេសនេះមិនត្រឹមតែងាយស្រួលទេ  ថែមទាំងចំណាយដើមទុនតិច និងឆាប់ទទួលបានផលយកទៅលក់ទៀតផង ដែលអាចជួយផ្គត់ផ្គង់ជីវភាពគ្រួសារបានមួយកម្រិត ៕

Advertisement