Connect with us

ព័ត៌មានជាតិ

ភ្លេចៗត្រចៀក! អាជ្ញាធរប្រកាសថា ខណ្ឌចំនួន ១០ក្នុងរាជធានីភ្នំពេញផ្ទុះការឆ្លងកូវីដរាលដាលខ្លាំង!

រាជធានីភ្នំពេញ ៖ នាថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២១ នេះអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩បានចេញសេចក្ដីប្រកាស និងអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ ដែលរស់នៅក្នុង សង្កាត់/ខណ្ឌ ខាងក្រោមនេះ សូមប្រុងប្រយ័ត្ន​, សូមកុំធ្វេសប្រហែស ​និង សូម​ពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃឲ្យបានខ្ជាប់ខ្ជួន ១០០%។
ខណ្ឌទាំងនោះមានដូចជា៖

១. ខណ្ឌ ពោធិ៍សែនជ័យ (ចោមចៅ២, ចោមចៅ៣, ចោមចៅ១)
២. ខណ្ឌ ឫស្សីកែវ (ទួលសង្កែ១, ឫស្សីកែវ, គីឡូម៉ែត្រលេខ៦)
៣. ខណ្ឌ កំបូល (កន្ទោក, ភ្លើងឆេះរទេះ, ស្នោរ)
៤. ខណ្ឌ មានជ័យ(ស្ទឹងមានជ័យ២, ស្ទឹងមានជ័យ១, ចាក់អង្រែក្រោម)
៥. ខណ្ឌ ដង្កោ(ដង្កោ, ជើងឯក, ពងទឹក)
៦. ខណ្ឌ សែនសុខ(ភ្នំពេញថ្មី, អូរបែកក្អម, ក្រាំងធ្នង់, ឃ្មួញ)
៧. ខណ្ឌ ច្បារអំពៅ (វាលស្បូវ,​ ច្បារអំពៅ២, និរោធ)
៨. ខណ្ឌ ៧មករា (មិត្ដភាព, វាលវង់, អូរឫស្សី១, អូរឫស្សី២, មនោរម្យ)
៩. ខណ្ឌ ទួលគោក (ទឹកល្អក់៣, ផ្សារដេប៉ូ៣, បឹងកក់១, បឹងកក់២, បឹងសាឡាង)
១០. ខណ្ឌ ជ្រោយចង្វារ​ (ជ្រោយចង្វារ, ព្រែកលៀប)។

អាជ្ញធរក៏បានអំពាវនាវសូមឱ្យបងប្អូន យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិន​បើ ​មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមប្រញាប់ទៅធ្វើតេស្ដ៕

Advertisement