Connect with us

ព័ត៌មានកីឡា

កីឡាកាយវប្បកម្ម បង្ហាញឆន្ទៈខំប្រឹង ដើម្បីត្រៀមស៊ីហ្គេម នៅប្រទេសវៀតណាម

ទោះបីកាលបរិច្ឆេទប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម កំពុងមានភាពស្រពេចស្រពិលយ៉ាងណាក្ដី ក៏ក្រុមកីឡាកាយវប្បកម្មជម្រើសជាតិកម្ពុជា នៅតែបន្ដខិតខំប្រឹងប្រែងជានិច្ច ដើម្បីពង្រឹងសមត្ថភាពត្រៀមចូលរួមព្រឹត្តិការណ៍ប្រចាំតំបន់នេះ ស្របតាមគោលការណ៍ និងការផ្ដល់សេចក្ដីទុកចិត្តរបស់ក្រសួងអប់រំ យុវជន និងកីឡា។ នេះបើតាមការបញ្ជាក់របស់លោក សុខ វណ្ណៈ អគ្គលេខាធិការសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ។Vietnam starts countdown to SEA Games 31 - Selangor Journal
លោក សុខ វណ្ណៈ បានឲ្យដឹងថា បច្ចុប្បន្នកីឡាករកាយវប្បកម្មជម្រើសជាតិកម្ពុជា ៤រូប កំពុងខិតខំប្រឹងប្រែងហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ ក្នុងនោះកីឡាករ ២រូប បានហ្វឹកហាត់នៅក្លឹបផ្ទាល់ខ្លួន ខណៈ២នាក់ទៀត ហ្វឹកហាត់នៅក្លឹបផ្សារសំណង់១២។ ទោះបីក្នុងបរិបទកូវីដ-១៩ កីឡាករទាំងអស់ មិនអាចប្រមូលផ្ដុំជុំគ្នាបានទេ តែកីឡាករម្នាក់ៗ បានខិតខំរៀងៗខ្លួន ហើយនៅរៀងរាល់ថ្ងៃអាទិត្យ កីឡាករទាំងអស់ តែងណាត់ជួបគ្នា ដើម្បីកែលម្អចំណុចខ្វះខាត ក៏ដូចជាពង្រឹងសមត្ថភាព និងបច្ចេកទេសបន្ថែម ។May be an image of 2 people, biceps, people standing and indoor
បន្ទាប់ពីចាប់ផ្ដើមហ្វឹកហាត់រយៈពេលជិត៣ខែកន្លងមកនេះ សហព័ន្ធសង្កេតឃើញកីឡាករម្នាក់ៗ ពិតជាមានការខិតខំប្រឹងប្រែង ហើយកាយសម្បទា ក៏មានការរីកចម្រើនច្រើនផងដែរ។ ហេតុនេះ សហព័ន្ធនឹងបន្ដជំរុញការយកចិត្តទុកដាក់ និងតាមដានការហ្វឹកហាត់របស់កីឡាករទាំងអស់ ដើម្បីធានា និងពង្រឹងនូវសមត្ថភាព បច្ចេកទេស ត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២១ នៅប្រទេសវៀតណាម ទោះបីព្រឹត្តិការណ៍នេះ អាចមានការប្រែប្រួលកាលបរិច្ឆេទប្រកួត ឬអត់ក៏ដោយ។ លោក សុខ វណ្ណៈ បញ្ជាក់បន្ថែម។May be an image of one or more people, biceps and people standing
ចំពោះសមាសភាពក្រុមកាយវប្បកម្មជម្រើសជាតិកម្ពុជា ដែលកំពុងហ្វឹកហាត់បច្ចុប្បន្ន រួមមានកីឡាករ កែវ សំណាង, ទ្រីង ចាន់, អ៊ុន បូរ៉ាត់ និង អ៊ុត សុធា ដែលដឹកនាំដោយគ្រូបង្វឹកលោក ចាប វ៉ាននី។ កីឡាកាយវប្បកម្ម ត្រូវបានចាត់ទុកជាប្រភេទកីឡាមានសក្ដានុពលមួយរបស់កម្ពុជា ដែលមានសមត្ថភាពអាចដណ្ដើមមេដាយជូនជាតិ ជាក់ស្ដែងកន្លងមកក្រុមកីឡាកាយវប្បកម្មធ្លាប់ឈ្នះមេដាយមាស ៥, ប្រាក់ ៣, និងសំរឹទ្ធ ២ ពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ និងឈ្នះមេដាយមាស ២, ប្រាក់ ១ និងសំរឹទ្ធ ២ ពីការប្រកួតជើងឯកពិភពលោកទៀតផង ៕
ប្រភព: CAMBODIA SEA GAMES 2023

Advertisement