Connect with us

ព័ត៌មានជាតិ

ស្គាល់មុខច្បាស់ហើយ! សាច់សខ្ចី ស្អាតខ្លាំងណាស់ ស្មានមិនដល់ថា តាមពិតនាងរកស៊ីមុខរបរសង្គមស្អប់ខ្ពើមយ៉ាងដូច្នេះសោះ

នារីម្នាក់ ក្នុងចំណោមជនសង្ស័យ ៤នាក់ពាក់ព័ន្ធនិងករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ត្រូវបានបង្ហាញអត្តសញ្ញាណ និងមុខមាត់ ដោយអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ។

យោងតាមគណនីហ្វេសប៊ុកមួយ ដែលអះអាងថា ជាអ្នករស់នៅស្រុកភូមិជាមួយនារីសង្ស័យ​ បានឲ្យដឹងថា នារីសង្ស័យមានឈ្មោះ គួន ស្រីឡាន់ ស្រុកកំណើតនៅស្រុកស្រែអំបិល ខេត្តកោះកុង និងធ្វើការងារនៅក្រុងប៉ោយប៉ែត មុនពេលបានចាប់ខ្លួន ។

គួររំឭកថា កាលពីវេលាម៉ោង ១២ព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២១ កម្លាំងអធិការដ្ថាននគរបាលស្រុកម៉ាឡៃ បានចាប់ខ្លួន ជនសង្ស័យ៤នាក់ក្នុងនោះមានប្រុស មាន ស្រី ពាក់ព័ន្ធនឹងករណីគ្រឿងញៀនជាច្រើនប្រភេទ រួមមានម្សៅក្រាមសថ្លាចំនួន១កញ្ចប់ និង ១កូនថង់តូច កាំភ្លើងម៉ាកឡុកចំនួន ១ដើម មានគ្រាប់ ១៦គ្រាប់ ថ្នាំប្រភេទគ្រាប់សង្ស័យសារធាតុញៀនចំនួន ៦៣គ្រាប់ ពណ៍ក្រហម ៥៥គ្រាប់ ពណ៌ខៀវ ៨គ្រាប់ ថ្នាំប្រភេទទឹកសង្ស័យសារធាតុញៀនចំនួន ៥ប្រអប់ មាន១២៥ដប និងថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន ៕











Advertisement