Connect with us

ព័ត៌មានជាតិ

ហានិភ័យ! ជាងធ្វើសោរ នៅជាប់ស្តុបផ្សារមាន់អាំង ក្បែរសាលាឥន្ទ្រទេវី វិជ្ជមានកូវីដ ខណៈគាត់តែងតែចល័តទៅធ្វើសោរតាមការហៅរបស់អតិថិជន!

រាជធានីភ្នំពេញ ៖ ជំងឺកូវីដ១៩កំពុងតែបន្តការឆ្លងរីករាលដាលកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ខណៈអត្រាការឆ្លងទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តមានការកើនឡើងហាក់មិនទាន់មានការថមថយនៅឡើយ។

ជាមួយគ្នានេះផងដែរ កាលពីថ្ងៃទី ២០ ខែមិថុនា​ ឆ្នាំ ២០២១ នេះក្រសួងសុខាភិបាលក៏បានប្រកាសថាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីរហូតដល់ទៅ ៧៣៥នាក់ ដែលចំនួននេះជាចំនួនដ៏ច្រើនដែលគួរឲ្យកត់សម្គាល់ និងគួរឲ្យព្រួយបារម្ភមួយផងដែរ។

យ៉ាងណាមិញ នៅក្នុងចំណោមអ្នកវិជ្ជមានកូវីដ១៩ខាងលើនេះ ក៏មានអ្នកជំងឺកូវីដ១៩ម្នាក់ដែរ ដែលគាត់ជាជាងធ្វើសោរ នៅជាប់ស្តុបផ្សារមាន់អាំង ក្បែរសាលាឥន្ទ្រទេវី ខណៈគាត់តែងតែចល័តទៅធ្វើសោរតាមការហៅរបស់អតិថិជន។ អាជ្ញាធរក៏បានអំពាវនាវសូមឲ្យអ្នកដែលពាក់ព័ន្ធជាមួយនឹងជាងធ្វើសោរខាងលើមេត្តាតាមដានសុខភាពខ្លួនក្នុងរយៈពេល ១៤ថ្ងៃ និងត្រូវទៅធ្វើតេស្តរកមេរោគកូវីដ១៩ប្រសិនបើមានអាការៈសង្ស័យណាមួយកើតឡើង៕

Advertisement