Connect with us

ព័ត៌មានកីឡា

រកឃើញក្រុមពីរត្រូវជួបគ្នាវគ្គ១៦ក្រុមចុងក្រោយ ក្នុងព្រឹត្តិការណ៍ Euro 2020

ក្រោយបញ្ចប់ពូល A,B និង C  UEFA បានរកឃើញក្រុមពីរត្រូវជួបក្នុងវគ្គ១៦ក្រុមចុងក្រោយហើយគឺអូទ្រីស ត្រូវជួបអុីតាលី។May be an image of 1 person

អូទ្រីស ឡើងមកវគ្គ១៦ក្រុមនេះ ក្នុងនាមជាក្រុមលេខ ២ នៅពូល C។ ឆ្លងកាត់ការប្រកួត ៣លើកកន្លងទៅអូទ្រីសឈ្នះ ២ និង ចាញ់មួយប្រកួត មាន ៦ពិន្ទុ។ ចំណែកអុីតាលី មកកវគ្គ១៦ក្រុមនេះ ក្នុងនាមជាក្រុមលេខ ១ ពូល A ដោយ ៣ប្រកួតកន្លងទៅមិនទាន់ស្គាល់ពាក្យថាចាញ់នោះទេ ពោលឈ្នះទាំង៣ និងមិនទានន់មានក្រុមណាទម្លាយសំណាញ់ទីបាននោះទេ។May be an image of 1 person and text that says 'ITALIA 17'

ការប្រកួតនេះនឹងធ្វើឡើងនៅថ្ងៃ ២៧ ខែ មិថុនា ខាងមុខនេះ។ គួរបញ្ចាក់ផងដែរការប្រកួតនេះមិនមានការប្រកួតពីរជើងនោះទេ ប្រសិនបើក្រុមណាចាញ់នឹងហាលអាវ ប៉ុន្តែប្រសិនបើស្មើគ្នានឹងឈានដល់ការប្រកួតបន្ថែមម៉ោង១៥នាទី និងអាចឈានដល់វគ្គប៉េណាល់ទីថែមទៀតផង៕

May be an image of 5 people, people standing and outdoors

Advertisement