Connect with us

ព័ត៌មានជាតិ

លោកតាអាចារ្យ ម្នាក់អាយុ ៧៦ឆ្នាំ រកឃើញ វិជ្ជមានកូវីដ១៩!

រាជធានីភ្នំពេញ ៖ ខណៈដែលជំងឺកូវីដ១៩កំពុងតែរាតត្បាត និងកាន់តែរកឃើញអ្នកឆ្លងកាន់តែច្រើនទាំងនៅក្នុងក្រុងភ្នំពេញ និងបណ្តាខេត្ត ក៏តម្រូវឲ្យបងប្អូនប្រជាពលរដ្ឋត្រូវតែបន្ថែមការយកចិត្តទុកដាក់ថែរក្សា និងត្រូវតាមដានសុខភាពខ្លួនឲ្យបានជាប់ជាប្រចាំ និងត្រូវបន្តសង្កេតពិនិត្យអាការៈខ្លួនផងដែរ។

តួយ៉ាង ជំងឺកូវីដ១៩គឺឆ្លងទៅលើមនុស្សគ្រប់វ័យដោយមិនប្រកាន់វណ្ណៈ តួនាទី ពណ៌សម្បុរ ឬឋានៈ មុខរបរអ្វីនោះឡើយ ខណៈជំងឺនេះក៏បណ្តាលឲ្យមានអ្នកបាត់បង់ជីវិតជាបន្តបន្ទាប់គួរឲ្យព្រួយបារម្ភ។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩បានប្រកាសជូនទៅដល់សាធារណៈជនឲ្យបានជ្រាបថា លោកតាអាចារ្យ ម្នាក់អាយុ ៧៦ឆ្នាំ រស់នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង រកឃើញ វិជ្ជមាន កូវីដ១៩ និងជូនដំណឹងទៅដល់បងប្អូនប្រជាពលរដ្ឋទាំងឡាយណាដែលមានទំនាក់ទំនងជាមួយលោកតា សូមរួសរាន់ដាក់ខ្លួននៅដាច់ដោយឡែកពីគេ និងត្រូវតាមដានសុខភាពខ្លួនជាប្រចាំ៕

Advertisement