Connect with us

ព័ត៌មានជាតិ

អុញនោះ! អ្នកជំងឺកូវីដ ២នាក់ទៅផ្សារទំនើប ឡាក់គីសាខានៅផ្សារស្ទឹងមានជ័យថ្មី!

រាជធានីភ្នំពេញ ៖ នាថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២១ នេះអនុកណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩បានចេញសេចក្ដីប្រកាស និងអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋដែលបានទៅ ផ្សារទំនើប ឡាក់គី(LUCKY SUPERMARKET) ដែលមានសាខានៅផ្សារស្ទឹងមានជ័យថ្មី និងមានទីតាំងស្ថិតនៅផ្លូវ២១៧​ សង្កាត់ស្ទឹងមានជ័យ១​ ខណ្ឌមានជ័យ ឲ្យមានការប្រុងប្រយ័ត្ន និងត្រូវតាមដានពិនិត្យសុខភាពខ្លួនជាប្រចាំព្រោះថា កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១០៖៥០ ដល់ ១១៖១៥ មានអ្នកជំងឺកូវីដ១៩ចំនួន ២ នាក់បានទៅទិញសម្ភារៈមួយចំនួននៅទីតាំងខាងលើនេះ។

អាជ្ញាធរក៏បានបន្ថែមថាដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕

Advertisement