Connect with us

ព័ត៌មានជាតិ

១០ខណ្ឌបន្ថែម រកឃើញមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេក្នុងរាជធានីភ្នំពេញ!

រាជធានីភ្នំពេញ ៖ នាថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២១ នេះអាជ្ញាធបានប្រកាសបញ្ជាក់ប្រាប់បងប្អូនប្រជាពលរដ្ឋរាជធានីភ្នំពេញ ដែលរស់នៅក្នុង សង្កាត់/ខណ្ឌ ខាងក្រោមនេះ សូមប្រុងប្រយ័ត្ន​, សូមកុំធ្វេសប្រហែស ​និង សូម​ពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃឲ្យបានខ្ជាប់ខ្ជួន ១០០%។

ចំពោះខណ្ឌចំនួន ១០​ដែលមានអ្នកឆ្លងជំងឺកូវីដ១៩្រើនជាងគេក្នុងរាជធានីភ្នំពេញមាន៖
១. ខណ្ឌ ពោធិ៍សែនជ័យ (ចោមចៅ២, ចោមចៅ៣, ចោមចៅ១, កាកាប១, កាកាប២)
២. ខណ្ឌ មានជ័យ (ចាក់អង្រែក្រោម, ស្ទឹងមានជ័យ២, បឹងទំពុន១, ស្ទឹងមានជ័យ១/៣)
៣. ខណ្ឌ ឫស្សីកែវ (គីឡូម៉ែត្រលេខ៦, ទួលសង្កែ១, ឫស្សីកែវ)
៤. ខណ្ឌ សែនសុខ (អូរបែកក្អម, ក្រាំងធ្នង់, ទឹកថ្លា)
៥. ខណ្ឌ ដូនពេញ (ផ្សារថ្មី៣, ចតុមុខ, ផ្សារកណ្ដាល១, ស្រះចក)
៦. ខណ្ឌ ទួលគោក (ផ្សារដេប៉ូ៣, បឹងកក់២, ទឹកល្អក់២)
៧. ខណ្ឌ កំបូល​ (កន្ទោក, បឹងធំ)
៨. ខណ្ឌ ដង្កោ (ដង្កោ, ពងទឹក)
៩. ខណ្ឌ ច្បារអំពៅ (ព្រែកប្រា)
១០. ខណ្ឌ ជ្រោយចង្វារ (ជ្រោយចង្វារ)។

អាជ្ញាធរក៏បានបន្ថែមថា សូមបងប្អូន យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិន​បើ ​មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមប្រញាប់ទៅធ្វើតេស្ដ៕

Advertisement