Connect with us

ព័ត៌មានកីឡា

AFC គ្រងនឹងរំសាយចោលការប្រកួត AFC CUP ក្នុងតំបន់អាស៊ាន

បន្ទាប់ពីម្ចាស់ផ្ទះប្រទេសសិង្ហបុរី បោះបង់សិទ្ធធ្វើជាម្ចាស់ផ្ទះ AFC CUP តាមពូលមក មិនទាន់មានប្រទេសឬក្រុមណាដែលយល់ព្រមធ្វើម្ចាស់ផ្ទះបន្តនោះទេ។ សហព័ន្ធបាល់ទាត់ទ្វីបអាសុីហៅកាត់ថា AFC កំពុងតែស្វែងម្ចាស់ផ្ទះថ្មី ក៏ប៉ុន្តែមិនទាន់មានក្រុមណាមួយដែលស្ម័គ្រចិត្តទេ។

AIPS ASIA | Exciting 2020 AFC Cup journey begins

អគ្គលេខាធិការ AFC លោក Datuk Windsor John បាននិយាយថា” មិនទាន់មានក្រុមណាស្ម័គ្រចិត្តធ្វើជាម្ចាស់ផ្ទះនោះទេ ហើយជាពិសេសយើងមិនទាន់រកបានកន្លែងអព្យាក្រឹត (ទឹកដីកណ្តាល) នៅឡើយនោះទេ។ ការសម្រេចចិត្តរបស់​​ AFC នឹងធ្វើឡើងនៅសប្តាហ៍ក្រោយ ហើយការរំសាយពានរង្វាន់នេះនឹងជាជម្រើសចុងក្រោយប្រសិនបើនៅតែមិនមានក្រុមម្ចាស់ផ្ទះថ្មី“។May be an image of 2 people and text

សូម្បីតែការប្រកួតរវាងវិសាខា និង ក្រុម Lalenok United ក៏ត្រូវលើកពេលផងដែរ។ គួរបញ្ជាក់ផងដែរការប្រកួតនេះ ប្រសិនបើក្រុមណាឈ្នះ នោះនឹងមានសិទ្ធឈានចូលដល់វគ្គចែកពូលពានរង្វាន់ AFC CUP៕

ប្រភព: ASEAN FOOTABLL

Advertisement