Connect with us

ព័ត៌មានជាតិ

ភ្លេចៗត្រចៀក អ្នកបាត់បង់ជីវិតព្រោះជំងឺកូវីដនៅកម្ពុជាកើនឡើងជាង ៤០០នាក់!

រាជធានីភ្នំពេញ ៖ ស្របពេលដែលជំងឺកូវីដ១៩កំពុងតែបន្តទន្ទ្រានកាន់តែខ្លាំងនៅក្នុងប្រទេសកម្ពុជា ហាក់ធ្វើឲ្យចំនួននៃអ្នកឆ្លង និងអ្នកស្លាប់មានការកើនឡើងគួរឲ្យព្រួយបារម្ភ ខណៈដែលចំនួនអ្នកឆ្លងនៅតែឈរចំណុចខ្ទង់រយជារៀងរាល់ថ្ងៃ ចំណែកឯអ្នកស្លាប់បាត់បង់ជីវិតក៏សឹងតែមានជារៀងជារៀងរាល់ថ្ងៃ។

យ៉ាងណាមិញ មួយរយៈចុងក្រោយនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ អាជ្ញាធរក៏នៅតែបន្តអំពាវនាវទៅដល់បណ្តាប្រជាពលរដ្ឋទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តត្រូវតែបន្ថែមការយកចិត្តទុកដាក់ថែរក្សា និងការពារសុខភាពខ្លួនដោយត្រូវអនុវត្តវិធានការ ៣កុំនិង៣ការពាររបស់រាជរដ្ឋាភិបាល ដើម្បីចៀសផុតពីជំងឺកូវីដ១៩។

គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញនេះចំនួនអ្នកឆ្លងសរុបនៅកម្ពុជាកើនឡើងរហូតដល់ទៅ ៤៤,១២៤ករណី រីឯចំនួនអ្នកស្លាប់កើនឡើងដល់ទៅ ៤៥៩ករណី(ស្លាប់ថ្មី១៨នាក់) និងមានអ្នកជាសះស្បើយសរុបចំនួន ៣៨,៧៦៦(ជាថ្មី ៧៦៣នាក់) ផងដែរ៕

Advertisement