ក្នុងរាត្រីនេះ នៅក្នុងពូល F ដែលជាពូលមរណនោះ ក្រុមទាំងអស់សុទ្ធតែត្រូវការពិន្ទុជាចាំបាច់ដើម្បីមានកៅអីលេងនៅវគ្គ ១៦ក្រុមចុងក្រោយ។
ប្រសិនបើបារាំងចាញ់ព័រទុយហ្គាល់ ហើយអាល្លឺម៉ង់ឈ្នះហុងគ្រីនោះ ក្រុមម្ចាស់ជើងឯក World Cup ២០១៨ នេះ នឹងត្រូវធ្លាក់ទៅលេខ ៣។ បើទោះបីជានៅលេខ ៣ ក៏ បារាំងបានឡើងទៅវគ្គបន្តផងដែរ ដោយហេតុថាបារាំងឈរក្នុងនាមជាក្រុមលេខ ៣ ល្អ។
បើប្រៀបធៀបទទៅក្រុមលេខ ៣នៅពូលដ៏ទៃដែលប្រកួតរួចហើយនោះ:
បារាំង មាន ៤ពិន្ទុ គ្រាប់បាល់នៅសល់ +១
ស៊ុយអែតមាន ៤ពិន្ទុ គ្រាប់បាល់នៅសល់ +១
ហ្វាឡង់ ៣ពិន្ទុ គ្រាប់បាល់នៅសល់ -២
អ៊ុយគ្រែន មាន៣ពិន្ទុ គ្រាប់បាល់នៅសល់ -១
ក្រុមដែលត្រូវការពិន្ទុខ្លាំងនោះគឺ អាល្លឺម៉ង់ និងព័រទុយហ្គាល់៕
ប្រភព: Euro