Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តព្រះសីហនុ សម្រេចផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មលក់ដូរនៅក្នុងផ្សារវាលរេញ ស្ថិតនៅឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ!

ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២១ នេះអាជ្ញាធរខេត្តព្រះសីហនុបានសម្រេចប្រកាសផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មលក់ដូរនៅក្នុងផ្សារវាលរេញ ស្ថិតនៅឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីជាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

នៅក្នុងសេចក្ដីសម្រេចនោះមានខ្លឹមសារដូចខាងក្រោម៖

ត្រូវបានផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មលក់ដូរទាំងអស់នៅក្នុងផ្សារវាលរេញ ស្ថិតនៅឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ខែមិថុនា​ ឆ្នាំ២០២១ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។ នៅក្នុងសេចក្ដីសម្រេចនោះដែរ រដ្ឋបាលខេត្តក៏បានបន្ថែមការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមការពារសុខភាពអនាម័យ និងត្រូវបន្តអនុវត្តវិធានការ ៣កុំនិង៣ការពារ ដែលប្រមុខរាជរដ្ឋាភិបាល រួមទាំងក្រសួងសុខាភិបាលបានដាក់ជូន៕

Advertisement