ព័ត៌មានជាតិ
លេចមុខកុមារីវ័យ ១២ឆ្នាំម្នាក់ សម្រស់ស្រស់ស្អាតដូចក្រមុំ!

រាជធានីភ្នំពេញ ៖ ប្រាកដណាស់ ប្រសិនបើគេលើកនិយាយអំពីរូបសម្រស់របស់កុមារីដែលមានសម្រស់ស្រស់ស្អាត និងមានវិស័យខាងសិល្បៈគេប្រាកដជាគិតទៅដល់ព្រះនាងតូច នរោត្តម ចេនណា និងកុមារី ល្អហួស ជាមិនខាន ក៏ព្រោះដោយសារតែពួកគឺមានរូបរាងស្រស់ស្អាតមិនធម្មតានោះឡើយ ខណៈថ្មីៗនេះក៏លេចចេញនូវវត្តមានរបស់កុមារីកម្ពុជាម្នាក់ទៀតដែលមានឈ្មោះថា លី វិជ្ជរ៉ា ដែលកុមារីរូបនេះក៏ស្រស់ស្អាត និងមានចំណុចល្អទាំងព្រមផងដែរ។
តួយ៉ាង កុមារី លី វិជ្ជរ៉ា នាងទើបតែមានអាយុ ១២ឆ្នាំប៉ុណ្ណោះ ប៉ុន្តែរូបរាងដ៏ខ្ពស់ស្រឡះ សាច់ឈាមភ្លឺថ្លា និងទម្រង់មុខដ៏ស្លូតបូតរបស់នាង បានធ្វើឲ្យមហាជនអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍ជាខ្លាំង រហូតដល់អ្នកខ្លះស្ទើរតែមិនជឿថានាងមានវ័៏យត្រឹមតែ ១២ឆ្នាំនោះឡើយ ក៏ព្រោះតែមើលទៅនាងពិតជាស្រស់ស្អាតដូចទៅនឹងនារីវ័យក្រមុំទៅហើយ។
អ្វីដែលគេបានឃើញនាងនៅលើបណ្ដាញសង្គម ស្របពេលដែលនាងក៏បានបង្ហាញពីគោលដៅច្បាស់នៅក្នុងសិល្បៈ គឺនាងចង់ចូលរួមប្រកួតក្នុងកម្មវិធី Miss Universe នាថ្ងៃអនាគត។ វិជ្ជរ៉ា បានសរសេរសារលើហ្វេសប៊ុករបស់ខ្លួនថា ៖ «អនាគតពេលអូនគ្រប់អាយុ អូនចង់ទៅប្រកួតMiss Universe តើពូមីងបងប្អូនគាំទ្រទេ? ស្រលាញ់ណាស់ ចង់ណា តើអាចទេ?» ដែលធ្វើឲ្យមានប្រិយមិត្តអ្នកលេងបណ្តាញសង្គមចូលទៅខំមិន សរសើរព្រោងព្រាតផងដែរ៕
