Connect with us

ព័ត៌មានកីឡា

បារាំង បាត់បង់ខ្សែប្រយុទ្ធសំខាន់ម្នាក់ក្នុងជំនួបជាមួយព័រទុយហ្គាល់

ខ្សែប្រយុទ្ធស្លាបវ័ក្មេងកីឡាករ Dembele មិនអាចជួយក្រុមបានទេក្នុងរាត្រីនេះ ដោយទទួលរងបួសការពីប្រកួតតទល់នឹងហុងគ្រី។May be an image of playing a sport and grass

ក្នងការប្រកួតនោះ Dembele ​ដូរចូលនៅពាក់កណ្តាលតង់ទី ២ ហើយក៏ត្រូវបានផ្លាស់ចេញវិញ ក្រោយបង្ហាញខ្លួនបានប្រហែល ១៥នាទី។ ​ក្រុមគ្រូពេទ្យបានតម្រូវអោយ កីឡាករវ័យ ២៤ឆ្នាំនេះ ទទួលការវះកាត់ផងដែរ។ មិនត្រូវតែប៉ុណ្ណោះនោះទេ Dembele ត្រូវសម្រាកព្យាបាលរហូតដល់ ៤ខែ​បន្ថែមទៀត ទើបអាចវិលត្រឡប់ចូលទីលានវិញបាន។ May be an image of 1 person and standing

គួរបញ្ចាក់ផងដែរ Dembele បានផ្លាស់ចេញពី Dortmund ទៅ Barcelona ក្នុងនាមជាខ្សែបម្រើស្លាបស្តាំថ្លៃជាងគេក្នុងពិភពលោក ពោលគឺតម្លៃ  ១២៥លានដុល្លារ ក៏ប៉ុន្តែហាក់បីដូចជាមិនជោគជ័យនោះទេ ដោយតែងតែទទួលរងរបួសជាញឹកញាប់៕May be an image of 1 person, playing a sport, grass and text that says 'ivo'

Advertisement