Connect with us

តារាជាតិ

ចេញហើយ! អេដវីន អាចត្រូវតុលាការសម្រេចចោទពីបទហិង្សាប្រព្រឹត្តដោយសហព័ទ្ធ និងអាចត្រូវផ្ដនាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ!

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ តំណាងអយ្យការអមសសលាដំបូងរាជធានីភ្នំពេញ បានសម្រេចជាផ្លូវការចោទប្រកាន់ដារាសម្ដែង អេនវីន ពីបទ ហិង្សាដោយសហព័ទ្ធ តាមមាត្រា២២២នៃក្រមព្រហ្មទណ្ឌ។

ចំពោះសំណុំរឿងក្ដីរបស់យតារាសម្តែង អេដវីន  ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីបន្តទៅតាមនីតិវិធីច្បាប់។ ជាមួយគ្នានេះដែរបើយោងទៅតាមមាត្រា២២២ បើតុលាការរកឃើញថាជនដៃដល់បានប្រព្រឹត្តដូចការចោទប្រកាន់មែននោះ អ្នកប្រព្រឹត្តអាចនឹងត្រូវជាប់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល។

មាត្រា២២២ នៃក្រមព្រហ្មទណ្ឌចែងថា៖ «អំពើហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ឬ អនីតិសង្វាសជន ត្រូវផ្ដនាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល កាលបើអំពើហិង្សានោះប្រព្រឹត្តដោយសហព័ទ្ធ ឬ អនីតិសង្វាសជន របស់ជនរងគ្រោះ»។

គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានថ្ងៃកន្លងទៅនោះ តារាសម្តែង អេដវីន ត្រូវបានអ្នកនាង សុទ្ធ បញ្ចកា ជាគូស្នេហ៍បានលើកឡើងថាបានប្រើអំពើហិង្សាដោយវាយដំមកលើខ្លួនប្រាណ ក៏ប៉ុន្តែខណៈពេលសមត្ថកិច្ចបាននាំខ្លួនតារាប្រុសខាងលើទៅតុលាការ សុទ្ធ បញ្ចកា បែរជាទៅសុំដកពាក្យបណ្តឹងទៅវិញ៕

Advertisement