Connect with us

ចំណេះដឹងទូទៅ

បើនៅតែពាក្យថា «ប្រសិនបើ» បែបនេះ ឬបែបនោះ នោះអ្នកនឹងមិនស្គាល់ភាពរីករាយនៃជីវិតពិតប្រាកដនោះឡើយ!

រាជធានីភ្នំពេញ ៖ ពិតណាស់ដែលថា មនុស្សគ្រប់ៗរូបគឺសុទ្ធតែរស់នៅប្រាថ្នាសេចក្ដីសុខ ចង់បានសុភមង្គលក្នុងជីវិត និងតែងតែចង់បានភាពល្អឥតខ្ចោះមួយសម្រាប់ខ្លួន ខណៈដែលមនុស្សមួយចំនួនបែរជាពុំព្រមទទួលយក និងពុំព្រមរីករាយជាមួយនឹងការពិត ឬពុំចង់បាននូវអ្វីដែលខ្លួនកំពុងតែមាន។

អ្នកខ្លះពោលថា ប្រសិនបើខ្ញុំបានទៅនៅកន្លែងនោះ ឬនៅទីនោះ ខ្ញុំនឹងសប្បាយចិត្តជាងនៅទីនេះ ឬលើកឡើងថា ប្រសិនបើខ្ញុំនៅក្មេង ឬខ្ញុំចាស់ជាងនេះខ្ញុំប្រហែលជាអាចនឹងរីករាយ ខណៈពួកគេពុំព្រមបង្កើតភាពរីករាយនៅពេលដែលខ្លួនកំពុងតែមានទៅវិញ។

ភាពរីករាយអាចនឹងកើតឡើងបាននៅគ្រប់ពេលវេលា គ្រប់កាលទេសៈទាំងអស់ ប៉ុន្តែអ្នកខ្លួនឯងទេតើ ដែលនៅតែព្យាយាមរារាំងវាមិនឲ្យកើតឡើង។ តើហេតុអ្វីបានជាអ្នកត្រូវរង់ចាំពេលនេះ ឬពេលនោះ ទើបអាចមានភាពរីរាយបាន? ហេតុអ្វីបានជាអ្នកពុំព្រមរស់នៅក្នុងបច្ចុប្បន្នភាពរបស់ខ្លួន ហើយបង្កើតភាពរីករាយនៅពេលនេះតែម្ដងទៅ?

យ៉ាងណាមិញ បច្ចុប្បន្នកាលគឺជាអ្នកដែលអាចកំណត់អនាគតកាលបានយ៉ាងល្អ ប្រសិនបើអ្នកចេះរស់នៅជាមួយច្ចប្បន្នកាលរបស់ខ្លួន ឲ្យបានល្អប្រសើរ និងប្រកបទៅដោយសេចក្ដីរីករាយបំផុតនោះ!៕

Advertisement