Connect with us

ព័ត៌មានកីឡា

ហួសចិត្ត! មួយគ្រាប់របស់អ្នកចាំទីស្លូវ៉ាគីធ្វើអោយចូលទីខ្លួនឯងក្នុងយប់មិញ

អ្នកចាទីរបស់ក្រុមជម្រើសជាតិស្លូវ៉ាគី កីឡាករ Martin Dubravka ធ្វើអោយបាល់ចូលទីខ្លួនឯងមួយគ្រាប់ដែលជាគ្រាប់បាល់ដែឡលនឺកស្មានមិនដល់ទាល់តែសោះ ក្នុងជំនួបដែលអេស្ប៉ាញបានយកឈ្នះស្លូវ៉ាគី ៥-០។May be an image of one or more people, people playing football and people standing

គ្រាប់បាល់នេះកើតឡើងនៅនាទី ៣០ ដោយកីឡាករអេស៉្បាញបានទាត់ចំរបារទីធ្លាក់មកវិញ ដោយអ្នកចាំទី Dubravka មិនចាប់នោះទេ បែរជាដោលបាល់ចូលទីខ្លួនឯងទៅវិញ។ ដោយឡែក ៤គ្រាប់ទៀតធ្វើបានដោយ កីឡាករ Aymeric Laporte, Pablo Sarabia, Ferran Torres និងមួយគ្រាប់ទៀតជាការសុតបញ្ចូលទីខ្លួនឯងរបស់កីឡាករស្លូវ៉ាគឺ។May be an image of 2 people and people playing sports

ជ័យជំនះវាបានជួយអោយក្រុមគោជល់អេស៉្បាញ ឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយ ដោយត្រូវជួបក្រូអាតនៅវគ្គ​១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ Euro 2020៕

 

 

 

 

Advertisement