Connect with us

កសិកម្ម

វិធីសាស្រ្ដថ្មី ដាំបន្លែនិងចិញ្ចឹមត្រីបានផលក្នុងពេលតែមួយ

ប្រទេសកម្ពុជា គឺជាប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្មបែបយថាផល ដែលការបង្កបង្កើនផលនៅមានកម្រិតនៅឡើយបើប្រៀបទៅ នឹងបណ្ដាប្រទេសជិតខាង។ ប៉ុន្តែទន្ទឹមនិងនេះដែរដោយសារតែមានការរីកចម្រើនទៅលើវិស័យកសិកម្ម ប្រជាកសិករបានយល់ដឹងនូវបច្ចេកទេសដាំដុះគួរសមដែរ ទើបធ្វើឲ្យពួកគាត់មានគំនិត និងវិធីសាស្រ្ដថ្មីៗ ដើម្បីធ្វើយ៉ាងម៉េចឲ្យមានផលិតផលសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារប្រចាំថ្ងៃ ពីព្រោះកំណើនមនុស្សកាន់តែកើនឡើងជាលំដាប់។

ក្នុងថ្ងៃនេះដែរ​យើងសូមណែនាំ បងប្អូនប្រជាកសិករទាំងអស់ឲ្យបានដឹងនូវវិធីសាស្រ្ដមួយដែរប្លែក បងប្អូនមានបំណងដាំបន្លែនិងចិញ្ចឹមត្រីគួរតែសាកល្បងព្រោះមានអ្នកធ្វើបានជោគជ័យ។ វិធីនេះបានទាំងត្រីបានទាំងបន្លែនិងមានភាពងាយស្រួលមិនចាំបាច់ធ្វើរបងការពារ ដូចខាងក្រោម៖

*វិធីសាស្រ្ដដែលត្រូវធ្វើ
-ជ្រើសរើសដីស្រែណាមួយមានជីជាតិគ្រាន់បើពិសេសដីធូលាយល្បាយខ្សាច់

-ចំណាយលុយជីកស្រះតែម្តងប្រើបានច្រើនឆ្នាំនិងដាំបានគ្រប់រដូវ

-ដីដែលមិនមានជីជាតិអាចដាក់ជីបន្ថែមឬចាក់ដីដែលមានជីជាតិពីលើសម្រាប់អ្នកដែលមានមិនល្អដូចជាដីមានថ្ម-ល-។

-ជីកស្រះទទឹង2មនិងទំហំរងដើម្បីដាំ2ទៅ3ម អោយខ្ពស់ជាផភ្លើស្រែបន្តិចចៀសវាងខែភ្លៀងទឹកលិច

-បូមទឹកដាក់ត្រាំដីយ៉ាងតិចមួយអាទិត្យសឹមដាក់កូនត្រីចូល

-ការដាំបន្លែនៅលើរងអាចធ្វើភ្លាមៗបន្ទាប់ពីមានទឹកក្នុស្រះហើយ

-ប្រឡាយទឹកត្រូវជីកអោយជាប់គ្នាទាំងអស់ងាយស្រួលត្រីហែលនិងការប្តូរទឹក

វិធីសាស្រ្ដគ្រាន់តែជាគំនិតមួយជ្រុងតូចតែប៉ុណ្ណោះ បើបងប្អូនចង់ដឹងបន្ថែមបងប្អូនគប្បីកែច្នៃ និងរិះរកគំនិតថ្មីនៅពេលអុនវត្តន៏ ព្រោះវិធីនេះពិតជាមានសារះប្រយោជន៏ខ្លាំងក្នុងការបង្កបង្កើនផល ៕

Advertisement