Connect with us

ព័ត៌មានកីឡា

លម្អិតអំពី លទ្ធផលចាប់ឆ្នោតវគ្គ Play-Off នៃពានរង្វាន់ Asian Cup 2023 ដែលកម្ពុជា ត្រូវជួបកោះហ្គាំ

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមកោះហ្គាំ ក្នុងវគ្គជម្រុះ Play-Off ដើម្បីប្រជែងកៅអីវគ្គចែកពូល(ជុំទី៣) នៃការប្រកួតជើងឯកទ្វីបអាស៊ី ឆ្នាំ២០២៣ នៅប្រទេសចិន (AFC Asian Cup China 2023) បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី(AFC) បានរៀបចំកម្មវិធីចាប់ឆ្នោតរួចរាល់ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ។May be an image of 11 people, people standing and outdoors
សម្រាប់បេក្ខភាពក្រុមត្រូវប្រកួត Play-Off នេះ មាន ៤ក្រុម រួមមានក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ស្ថិតក្នុងក្រឡទី១ (Pot-1) ខណៈក្រុមឆាយនីសតៃប៉ិ និងកោះហ្គា ស្ថិតនៅក្រឡទី២ (Pot-2) ។ ជាលទ្ធផល នៃការចាប់ឆ្នោតនៅរសៀលថ្ងៃព្រហស្បត្តិ៍នេះ ក្រុមគោព្រៃកម្ពុជា ត្រូវជួបក្រុមកោះហ្គាំ រីឯឥណ្ឌូនេស៊ី ត្រូវជួបក្រុមឆាយនីសតៃប៉ិ គ្រាដែលការប្រកួតជើងទី១ នឹងធ្វើឡើងនាថ្ងៃទី៧-កញ្ញា និងជើងទី២ ប្រកួតនាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ខាងមុខ ។May be an image of one or more people and text that says 'AFC ASIAN CUP AFC ASIAN CUP CHINA 2023 QUALIFIERS PLAYOFF DRAW /AFO AFO DRAW RESULT A TEAM P01 GUAM TEAM A B TEAM CAMBODIA P02 INDONESIA TEAM B TEAM CHINESE ΤΑΙΡΕΙ'
សូមបញ្ជាក់ថា បច្ចុប្បន្នមាន ២២ក្រុម កំពុងឈរចាំនៅវគ្គចែកពូលជុំទី៣ រួមមានតាហ្ស៊ីគីស្ថាន, អ៊ូបេគីស្ថាន, គុយវ៉ែត, បារ៉ែន, តួកម៉េនីស្ថាន, ហ្ស៊កដានី, ប៉ាឡេស្ទីន, ម៉ាឡេស៊ី, ហ្វីលីពីន, កៀហ្ស៊ីស៊ីស្ថាន, ឥណ្ឌា, ថៃ, សិង្ហបុរី, ម៉ុហ្គោលី, អាហ្វហ្គានីស្ថាន, ហុងកុង, ម៉ាល់ឌីវ, ស្រីលង្កា, នេប៉ាល់, មីយ៉ាន់ម៉ា, យេម៉ែន និងបង់ក្លាដេស ។ ការប្រកួតជម្រុះជុំទី៣ នេះ គ្រោងធ្វើឡើង នាអំឡុងខែកុម្ភៈ រហូតដល់ខែកញ្ញា ឆ្នាំ២០២២ ខាងមុខ ដើម្បីចម្រាញ់រកក្រុមចំណាត់ថ្នាក់ល្អ ១១ក្រុម ធ្វើដំណើរទៅជុំផ្ដាច់ព្រ័ត្រ នាឆ្នាំ២០២៣ នៅប្រទេសចិន ៕AFC Asian Cup 2019: Confirmed Round of 16 fixtures, kick-off times - AS.com
ប្រភព: CAMBODIA SEA GAMES 2023

Advertisement