ព័ត៌មានកីឡា
ជិតដល់ថ្ងៃប្រកួត កីឡាករបារាំង២នាក់ទៀតចាប់ផ្តើមរបួស

មុននឹងឈានដល់ការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ Euro ២០២០ កីឡាករបារាំងសំខាន់ៗចាប់ផ្តើមទទួលរងរបួសជាបន្តបន្ទាប់។
កាលពីម្សិលមិញគេប្រទះឃើញខ្សែបម្រើ Thomas Lemar និង ខ្សែប្រយុទ្ធ Marcus Thuram មានអាការៈឈឺចាប់នៅក្នុងជម្រុំហ្វឹកហាត់របស់ក្រុមបារាំង។ Lemar ត្រូវបានមិត្តរួមក្រុមជួយគ្រាលើកចេញពីទីលាន ស្របពេលដែល Thuram បង្ហាញការឈឺចាប់នៅត្រង់ចំណុចសាច់ដុភ្លៅ។ ក្រៅពីកីឡាករ ២ នាក់នេះ សូម្បីតែខ្សែប្រយុទ្ធស្លាប Demebele ក៏ទទួលរងរបួសផងដែរ ដោយកីឡាកររូបនេះត្រូវសម្រាកយ៉ាងតិច ៤ខែ។
គួរបញ្ជាក់ផងដែរថា បារាំងត្រូវជួបស្វីសនៅថ្ងៃច័ន្ទ វេលាម៉ោង ២រំលងអាធ្រាត្រ ឈានចូលថ្ងៃអង្គារក្នុងប្រកួតវគ្គ ១៦ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ Euro ២០២០៕
ប្រភព: Bleacher Report Football
