ព័ត៌មានកីឡា
ក្លឹបធំៗតាមប្រមាញ់ Jack Grealish ក្រោយរូបគេប្រកាសចាកចេញពី Aston Villa

ខ្សែបម្រើ Jack Grealish បានសម្រេចចិត្តចាកចេញពីក្លឹប Aston Villa នៅបញ្ចប់ព្រឹត្តិការណ៍ Euro 2020 នេះ។
បន្ទាប់ពីទទួលដំណឹងនេះ ក្រុមធំៗនៃលីគកំពូលអង់គ្លេស Man Utd និង Man City កំពុងប្រជែងគ្នានាំយករូបគេមករួមក្លឹប ក៏ប៉ុន្តែក្រុមលោក Pep ហាក់បីដូចជាមានភាគរយខ្ពស់ជាង ដោយក្រុមអ្នកចាយលុយធំមួយនេះ គ្រងចំណាយ ១០០លានផោន(ប្រមាណជា ១៣៩លានដុល្លារ)។ កីឡាករវ័យ ២៥ឆ្នាំនេះ នៅសល់កិច្ចសន្យា ៤ឆ្នាំ ទៀតឯណោះ។
ក្រៅពី Man City ចង់បាន Grealish លោក Pep ក៏ត្រៀមនាំយកខ្សែប្រយុទ្ធ Harry Kane ផងដែរ ដោយម្ចាស់ក្លឹប Spur ចង់បានរហូតដល់ ១៥០លានផោន៕
ប្រភព: DAILY MAIL
