Connect with us

ព័ត៌មានកីឡា

ឯកឧត្តម វ៉ាត់ ចំរើន៖ «ចាប់ផ្តើមយុទ្ធនាការបំផ្ទុះការផ្សព្វផ្សាយស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣»

តាមគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានអោយដឹងថា ចាប់ពីពេលនេះតទៅ យើងចាប់ផ្តើមធ្វើយុទ្ធនាការបំផ្ទុះការផ្សព្វផ្សាយដំណើរឆ្ពោះទៅ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣របស់កម្ពុជាហើយ។ នេះជាការលើកឡើងរបស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ក្រោយបញ្ចប់កិច្ចប្រជុំប្រចាំសប្តាហ៍ CAMSOC នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១។May be an image of 1 person, screen and indoor
ឯកឧត្តម វ៉ាត់ ចំរើន គូសបញ្ជាក់បន្ថែមថា «យើងប្រើប្រាស់យន្តការនេះ ដើម្បីរៀបចំបើកសម្ពោធយុទ្ធនាការផ្សព្វផ្សាយស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ដែលឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC ណែនាំឲ្យគណៈកម្មការជំនាញរបស់ខ្លួនទាំងអស់ និងភាគីពាក់ព័ន្ធជាពិសេសអាជ្ញាធររាជធានី-ខេត្ត ដែលទទួលធ្វើម្ចាស់ផ្ទះប្រភេទកីឡាមួយចំនួន នឹងចូលរួមក្នុងការផ្សព្វផ្សាយយុទ្ធនាការនេះដែរ។ យើងដឹងហើយថា យុទ្ធនាការផ្សព្វផ្សាយនេះ ត្រូវធ្វើរយៈពេលពីរឆ្នាំមុនការប្រកួត។May be an image of one or more people, people sitting, indoor, office and text that says 'LRCAI #SPORTSLIVEINPEACE' មកដល់ពេលនេះ កម្ពុជាយើង នៅសល់ប្រមាណពីរឆ្នាំទៀតប៉ុណ្ណោះ»។ សេណារីយោនៃផែនការយុទ្ធសាស្ត្រ នៅក្នុងការផ្សព្វផ្សាយ គឺមានការផ្សព្វផ្សាយនៅក្នុងប្រទេស ដែលយើងប្រើប្រាស់យន្តការប្រព័ន្ធផ្សព្វផ្សាយជាតិ គឺតាមរយៈទូរទស្សន៍ជាតិ បណ្តាញព័ត៌មានជាតិ និងប្រព័ន្ធផ្សព្វផ្សាយក្រៅប្រទេស ដែលយើងយកយន្តការនៅខាងក្រៅប្រទេសជាយន្តការការទូត យន្តការកិច្ចការបរទេស ដែលយើងប្រើប្រាស់ស្ថានទូតកម្ពុជា តំណាងកុងស៊ុល ឬស្ថានទូតកម្ពុជានៅឯប្រទេសក្រៅ ជាពិសេសគឺប្រទេសសមាជិកនៃស៊ីហ្គេមទាំង១០ប្រទេស ហើយក៏ដូចជាប្រទេសមួយចំនួនទៀត ដែលមានប្រជាជនខ្មែរច្រើនរស់នៅដូចជា អាមេរិក កាណាដា អូស្ត្រាលី បារាំងជាដើម គឺថាយើងធ្វើយុទ្ធនាការផ្សព្វផ្សាយនេះ ហើយការផ្សព្វផ្សាយមួយទៀតដែរ គឺបញ្ជ្រាបចូលជាមួយនឹងស្ថានទូតរបស់ប្រទេសនានានៅព្រះរាជាណាចក្រកម្ពុជា ក៏នឹងចូលរួមជួយផ្សព្វផ្សាយផងដែរ។May be an image of 1 person, sitting and indoor
គោលដៅនៃការផ្សព្វផ្សាយ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ គឺធ្វើយ៉ាងណាឲ្យមានគុណតម្លៃនៃព្រឹត្តិការណ៍ ដើម្បីឲ្យទទួលបានការគាំទ្រកាន់តែច្រើន។ ជាមួយគ្នានោះ យើងជំរុញឲ្យការផ្សព្វផ្សាយប្រកបដោយគុណភាពល្អ តាមស្តង់ដារ ដូចជាការផលិតវីដេអូ គឺយើងផលិតក្នុងគុណភាពដ៏ខ្ពស់ សម្រាប់ធ្វើការផ្សព្វផ្សាយ ហើយក៏យើងធ្វើឲ្យគុណភាពនៃការផលិតឧបករណ៍ សម្ភារ ដែលទាំងអស់នេះ គឺជាយន្ដការរួមកម្លាំងសរុបរបស់ CAMSOC ផង រួមទាំងការជំរុញបន្ថែមរបស់រាជរដ្ឋាភិបាល ដែលបានចេញសេចក្ដីណែនាំឲ្យគ្រប់បណ្ដាក្រសួង មន្ទីរ ស្ថាប័នទាំងអស់ ជួយធ្វើការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយផងដែរ។May be an image of one or more people, people standing and indoor
«ឯកឧត្តមបណ្ឌិត ថោង ខុន បានយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះការបញ្ជ្រាបការយល់ដឹងអំពីការផ្សព្វផ្សាយ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក៏ដូចជាការប្រកាសថា កម្ពុជាបានរៀបចំខ្លួនរួចជាស្រេច សម្រាប់ការទទួលស្វាគមន៍ភ្ញៀវ អត្តពលិក នៃបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រកបដោយភាពកក់ក្តៅ និងក្តីសង្ឃឹម។ យើងសង្ឃឹមថា ការទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣របស់កម្ពុជា នឹងធ្វើឲ្យបានល្អជាងស៊ីហ្គេមមុនៗ ហើយយើងធ្វើម្ចាស់ផ្ទះក្នុងសេចក្ដីថ្លៃថ្នូរ និងកិត្តិយស និងកេរ្តិ៍ឈ្មោះល្អ ចារទុកជាកំណត់ត្រាប្រវត្តិសាស្ត្រ សម្រាប់ជាតិរបស់យើងទៅថ្ងៃក្រោយ»។ នេះជាការលើកឡើងបន្ថែមរបស់ឯកឧត្តម វ៉ាត់ ចំរើន៕
ប្រភព: CAMBODIA SEA GAMES 2023

Advertisement