ព័ត៌មានកីឡា
Kylian Mbappe ប៉ះទង្គិចពាក្យសម្តីជាមួយ Griezmann ក្នុងព្រឹត្តិការណ៍ Euro 2020

មុននឹងការប្រកួតព្រឹត្តិការណ៍ Euro 2020 ឈានចូលមកដល់ ខ្សែប្រយុទ្ធវ័យក្មេង Mbappe ក៏ធ្លាប់ប៉ះទង្គិចពាក្យសម្តីជាមួយខ្សែប្រយុទ្ធជើងចាស់ Olivier Giroud ផងដែរ ស្រាប់តែពេលនេះមកច្រណែននឹង Griezmann ថែមទៀត។
តាមសារព័ត៌មាន L’Equipe បានចេញផ្សាយថា Mbappe កំពុងតែច្រណែននឹងឥទ្ធិពលរបស់ Griezmann លើក្រុមជម្រើសជាតិបារាំង មិនតែប៉ុណ្ណោះកីឡាករវ័យ ២២ឆ្នាំនេះ ក៏បានស្នើសុំគ្រូបង្វឹកលោក Didier Deschamps អោយខ្លួនជាទាត់បាល់ Free Kick វិញ។
គួរបញ្ជាក់ផងដែរថាក្នងព្រឹត្តិការណ៍ Euro នេះ Mbappe រកមិនបានមួយគ្រាប់នោះទេ ជាពិសេសរូបគេគឺជាអ្នកសុតប៉េណាល់ទីគ្រាប់ទី៥មិនចូល ដែលធ្វើអោយបារាំងបរាជ័យក្រោមថ្វីជើងស្វីស៕
ប្រភព: GiveMeSport
