ព័ត៌មានកីឡា
ក្លឹបសូទីឡូអង្គរប្រកាសរកឃើញករណីកូវីដ ១៩ លើកីឡាកររបស់ខ្លួន

ក្រុមបាល់ទាត់សូទីឡូអង្គរបានបង្ហោះក្នុងគេហទំព័រតាមបណ្តាញទំនាក់ទំនងសង្គមហ្វេកប៊ុកខ្លួន ថាបានរកឃើញកីឡាករម្នាក់មានវជ្ជមានកូវីដ ១៩។
កីឡាករម្នាក់របស់ក្លឹបបាល់ទាត់សូលទីឡូអង្គរដែលមានភាពវិជ្ជមាន Covid-19 ត្រូវបានបញ្ជូនទៅមណ្ឌលសុខភាពក្នុងខេត្តសៀមរាបហើយកំពុងស្ថិតក្រោមការមើលថែពីក្រុមគ្រូពេទ្យ។
ក្លឹបសូទីឡូបានបញ្ជាក់ទៀតថា”កីឡាករនិងបុគ្គលិករបស់យើងស្ថិតនៅដាច់ពីគ្នាជាមួយនឹងការព្យាបាលសមស្របហើយអ្នកដែលមានទំនាក់ទំនងផ្ទាល់និងដោយប្រយោលជាមួយគាត់ក៏កំពុងធ្វើការឃ្លាំមើលដើម្បីតាមដានស្ថានភាពសុខភាពក៏ដូចជាសុវត្ថិភាពស្របតាមបទបញ្ជារបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។”
ដូច្នេះការប្រកួតរវាងសូទីឡូអង្គរនឹងប៉ូលីស ត្រូវលើកការប្រកួតជាបណ្ណោះអាសន្ន៕
ប្រភព: សូទីឡូអង្គរ
