Connect with us

ព័ត៌មានកីឡា

លោក គីម ភក្ដី ថា ចាន់ វឌ្ឍនាកា ត្រឡប់មកវិញហើយ ក្រោយ​ធ្វើ​បាន Hat-Trick ជួយ​បឹងកេត ឈ្នះ​ព្រៃវែង ៣-១

លោក គីម ភក្ដី គ្រូបង្វឹកក្រុមបឹងកេត បាន​បង្ហាញ​សុ​ទិដ្ឋិ​និ​យម​ខ្ពស់ ចំ​ពោះ​កី​ឡា​ករ ចាន់ វឌ្ឍនាកា សម្រាប់​ការ​បង្ហាញ​ខ្លួន​ក្នុង​ជម្រើស១១នាក់​លើក​ដំបូង ហើយ​បាន​បើក​ទំព័រ​រក​បាន ៣​គ្រាប់​ម្នាក់​ឯង​ (Hat-Trick) លើក​ដំ​បូង នៅ​ក្នុង​ក្រប​ខណ្ឌ​លីគ​កំ​ពូល​កម្ពុជា ឆ្នាំ​២០២១ បន្ទាប់​ពី​រូប​គេ​ជួយ​ក្រុម​នាគ​ខៀវ យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ​ខេត្ត​ព្រៃវែង ៣-១ កាល​ពី​ថ្ងៃទី៣ ខែ​កក្កដា​ម្សិល​មិញ។May be an image of 2 people and people standing
គ្រូបង្វឹកក្រុមជើងឯក ៤សម័យកាលខាងលើ បាន​លើក​ឡើង​ក្រោយ​ចប់​ការ​ប្រកួតថា ចាន់ វឌ្ឍនាកា បានបង្ហាញថា ខ្លួនបាន​ត្រឡប់​មក​វិញ​ហើយ ដើម្បីជួយក្រុម ក៏ដូច​ជាឆ្លើយតប​ទៅនឹងការ​ទន្ទឹងរង់ចាំ​របស់​បង​ប្អូន​អ្នក​គាំទ្រ ដ្បិតការប្រកួតកន្លងមក អតីត​កីឡាករជម្រើស​ជាតិ​កម្ពុជា​រូបនេះ បានត្រឹមប្ដូរចូលលេងនៅវគ្គទី២ ប៉ុណ្ដោះ។ ដូច្នេះ​ ការត្រឡប់មកវិញរបស់ខ្សែប្រយុទ្ធដ៏មុតស្រួចនេះ លោកបានចាត់ទុកជាសញ្ញាមួយដ៏ល្អ ដើម្បីបង្កើនការប្រកួតប្រជែង និងប្រយុទ្ធ ឆ្ពោះទៅការពារតំណែងជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២១។May be an image of 3 people, people playing football, grass and text
លោក គីម ភក្ដី បាននិយាយថា «យើងឃើញថា ការ​ត្រ​ឡប់​មក​វិញ​របស់ វឌ្ឍនាកា គឺ​ជា​សញ្ញា​មួយ​ល្អ ដែល​គាត់​អាច​ជួយ​ក្រុម គ្រា​ដែល​កន្លង​មក​ គាត់​លេង​បាន​រយៈ​ពេល​នាទីតិច ហើយ​បង​ប្អូន​ទស្ស​និក​ជន ក៏​ចេះ​តែ​ចង់​តាម​មើល​គាត់ ហើយ​ពួក​យើង​ជា​អ្នក​បច្ចេក​ទេស យើង​ចង់​ផ្ដល់​ឱ​កាស​ឲ្យ​កីឡាករ ដែលមានសក្ដានុពល ប៉ុន្ដែ​ទោះ​បី​យ៉ាង​ណា ក៏​យើង​ត្រូវមើល Feed Back កម្លាំងរបស់គាត់ បច្ចេកទេសរបស់គាត់ តើ​ការ​ត្រ​ឡប់​មក​វិញ​ហ្នឹង​បានកម្រិតណាហើយ? ដូច្នេះថ្ងៃនេះ គឺ​គាត់​បាន​បង្ហាញ​ថា គាត់អាចត្រឡប់មកវិញជាមួយក្រុម និង​អាច​បន្ដ​ធ្វើ​ការ​ជា​មួយ​គ្នា​បន្ដទៀតបាន»។May be an image of 8 people, people playing sports, people standing and grass
សម្រាប់ការប្រកួតសប្ដាហ៍ទី៦ រវាងក្រុមបឹងកេត និងខេត្តព្រៃវែងម្សិលមិញ ចាន់ វឌ្ឍនាកា បានបង្ហាញវត្តមានលើទីលានស្ទើរពេញ ៩០នាទី ដោយខ្សែប្រយុទ្ធជំនាញជើងឆ្វេងរូបនេះ រកបាន៣គ្រាប់ម្នាក់ឯង នៅនាទីទី២, នាទីទី៤៦ និងនាទីទី៧៥ មុនប្ដូរចេញនៅនាទី៨៧។ នេះជាលើកដំបូងហើយ ដែលកីឡាករវ័យ២៦ឆ្នាំរូបនេះ បានជាប់ជម្រើស ១១នាក់ដំបូង និងធ្វើបាន Hat-Trick ខណៈ៤ប្រកួតកន្លងមក រូបគេបានត្រឹមប្ដូរចូលនៅវគ្គទី២ លើកលែងតែប្រកួតជាមួយសូលទីឡូអង្គរ ដែលរូបគេបានត្រឹមកម្ដៅសាច់ក្រៅទីលាន។ ចំពោះក្រុមបឹងកេត បច្ចុប្បន្នទើបរកបាន ៦ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីឆ្លងកាត់៥ប្រកួត ឈ្នះ២ និងចាញ់ ៣ប្រកួត៕
ប្រភព: CAMBODIA SEA GAMES 2023

Advertisement